ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង៤​ម៉ឺន​នាក់ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​កន្លង​មកនេះ ខេត្តស្ទឹងត្រែង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​សរុប​ជាង​៤​មឺ​ុ​ន​នាក់ ដែល​បាន​ផ្តល់​ចំណូល​ដល់​ខេត្ត ខណៈ​ខេត្ត​នេះ​មាន​រមណីយដ្ឋាន​ធម្មជាតិ និង​តំបន់​សហគមន៍​អេកូ​ទេសចរណ៍ ដែល​មាន​សក្ដានុពល​យ៉ាងច្រើន ។ លោក…

ខេត្តស្ទឹងត្រែង ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​កន្លង​មកនេះ ខេត្តស្ទឹងត្រែង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​សរុប​ជាង​៤​មឺ​ុ​ន​នាក់ ដែល​បាន​ផ្តល់​ចំណូល​ដល់​ខេត្ត ខណៈ​ខេត្ត​នេះ​មាន​រមណីយដ្ឋាន​ធម្មជាតិ និង​តំបន់​សហគមន៍​អេកូ​ទេសចរណ៍ ដែល​មាន​សក្ដានុពល​យ៉ាងច្រើន ។

លោក ប៉ាន ទិ​ត្យ មក​ពី​ស្រុក​កងមាស ខេត្តកំពង់ចាម និយាយ​ថា នេះ​គឺជា​លើក​ទី​២​ហើយ ដែល​លោក​បាន​នាំ​ក្រុម​គ្រួសារ​មក​កម្សាន្ដ​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ប្រណីត​តាម​ដង​ទន្លេ​ក្នុង​ខេត្ត នៃ​ភូមិភាគ​ឦសាន​មួយ​នេះ ។ លោក​ថា ៖« កត្តា​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​លោក​ជាប់ចិត្ត​មក​លេង​ម្ដង​ហើយ​ម្តងទៀត​នោះ ដោយសារ​តែ​តំបន់​ទេសចរណ៍​ក្នុង​ខេត្តស្ទឹងត្រែង​មានការ​រៀបចំ​ទទួលភ្ញៀវ​បាន​ល្អ ទាំង​សេវាកម្ម សន្តិសុខ សណ្ដាប់ធ្នាប់ និង​បរិស្ថាន ជា​ពិសេស នៅ​ក្នុង​រមណីយដ្ឋាន​នីមួយ​ៗ​មាន​ដើមឈើ​ផ្ដល់​ម្លប់​យ៉ាង​ត្រជាក់ និង​ខ្យល់អាកាស​បរិសុទ្ធ​ហ៊ុម​ព័ទ្ធ​ដោយ​ផ្ទៃ​ទឹកថ្លា​ផង​ដែរ » ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក អ៊​ន់ ប៉ោ​សឿ​ន បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ខេត្តស្ទឹងត្រែង​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង​៤​មឺ​ុ​ន​នាក់ កើនឡើង​៥% ហើយ​បើ​គិត​ពី​មធ្យមភាគ ភ្ញៀវ​ទេសចរ​បាន​ចំណាយ​ប្រាក់​ត្រឹម​២០​ដុល្លារ ។ ដូច្នេះ ប្រភព​ចំណូល​ដែល​បាន​ទៅ​វិស័យ​ឯកជន អាច​ទទួល​បាន​ជាង​៨​សែន​ដុល្លារ​អា​មេ​រិ​ក ។ ប្រភព​ចំណូល​ទាំងនេះ​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​កម្សាន្ត​, កន្លែង​ផ្ញើ​រថយន្ត​និង​ម៉ូតូ​, ការ​លក់​ចំណីអាហារ​, សេវាកម្ម​ផ្ទះសំណាក់​-​សណ្ឋាគារ​, ក្លិប​កម្សាន្ត និង​អាង​ហែល​ទឹក ជាដើម ។

លោក​មាន​ប្រសាសន៍​ថា ៖« កំណើន​នៃ​ភ្ញៀវ​ទេសចរ​ច្រើន​នៅ​ឆ្នាំ​នេះ ដោយសារ​តំបន់​រមណីយដ្ឋាន​មួយ​ចំនួន​មានការ​កើនឡើង ដែល​ភ្ញៀវ​មក​ដល់​មិន​ខ្វះ​កន្លែង​កម្សាន្ត​ឡើយ ។ នៅ​ឆ្នាំ​ក្រោយ​រំពឹង​ថា នឹង​មាន​កំណើន​ច្រើន​ជាង​ឆ្នាំ​នេះ​ទៀត ហើយ​មន្ទីរ​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​រក​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​បន្ថែម » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ