ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករប្តី​លោតទឹក​​មែន​ តែអត់ដឹង​ស្លា.ប់ ឬមិនស្លា.ប់នោះ​ទេ…​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តកណ្តាល ៖ គិតត្រឹម​​​វេលា​ម៉ោង​៧​យប់ទី១៩ មេសា ​ព័ត៌មាន​ទាក់ទង​នឹង​ការ​លោតទឹក​របស់​ជន​ដៃដល់​ដែល​បានកាប់សម្លាប់អតីតប្រពន្ធ​ គឺ​​មិន​មាន​ប្រភព​ណាមួយ​អះអាង​ឱ្យ​បាន​ច្បាស់​ការណ៍​នៅឡើយ​នោះ​ទេ ហើយ​​សមត្ថកិច្ច​ ដែល​បាន​ដាក់​ពង្រាយ​កងកម្លាំង​ព័ទ្ធ​ចំណុច​ដែល​លោតទឹក​ពីលើ​ស្ពាន​ត្សឹ​បា​សា​នោះ​ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ប្រាប់​ថា រក​មិនឃើញ​នោះ​ទេ…

ខេត្តកណ្តាល ៖ គិតត្រឹម​​​វេលា​ម៉ោង​៧​យប់ទី១៩ មេសា ​ព័ត៌មាន​ទាក់ទង​នឹង​ការ​លោតទឹក​របស់​ជន​ដៃដល់​ដែល​បានកាប់សម្លាប់អតីតប្រពន្ធ​ គឺ​​មិន​មាន​ប្រភព​ណាមួយ​អះអាង​ឱ្យ​បាន​ច្បាស់​ការណ៍​នៅឡើយ​នោះ​ទេ ហើយ​​សមត្ថកិច្ច​ ដែល​បាន​ដាក់​ពង្រាយ​កងកម្លាំង​ព័ទ្ធ​ចំណុច​ដែល​លោតទឹក​ពីលើ​ស្ពាន​ត្សឹ​បា​សា​នោះ​ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ប្រាប់​ថា រក​មិនឃើញ​នោះ​ទេ ឃើញ​តែ​ម៉ូតូ​ចត​ចោល​នៅ​កណ្តាល​ស្ពាន ។

បើ​តាម​ប្រភព​មិន​ផ្លូវការ​នានា​បាន​និយាយ​ថា ជន​នេះ​បាន​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ពិតមែន តែ​បាន​ហែល​មក​រក​ច្រាំង​វិញ​ហើយ និង​ប្រភព​ព័ត៌មាន​ខ្លះ​ទៀត​ថា ឃើញ​ហែល​ទៅ​ដល់​កោះ​ចំរើន​ដែល​នៅ​ក្បែរ​នោះ ។

ទោះជា​បែប​ណា​ មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា គ្រាន់តែ​លោត​ធ្លាក់​ពីលើ​ស្ពាន​ដែល​មាន​កម្ពស់​ជិត​១០០​ម៉ែត្រ​គឺ​ពេល​ធ្លាក់​ដល់​ទឹក​ច្បាស់​ ជា​បែក​ថ្លើម​អស់​ទៅ​ហើយ ព្រោះ​ខែ​នេះ​មិនមែន​រដូវ​ទឹក​ឡើង​នោះ​ទេ ។ សរុប​សេចក្តី​មក​ ជន​ដៃដល់​ពិតជា​បាន​លោតទឹក​សម្លាប់​ខ្លួន​ពិតមែន គ្រាន់តែ​មិន​ទាន់​រក​ឃើញ​សាកសព​
ប៉ុណ្ណោះ  ។

គួររំលឹកថា ៖

https://kohsantepheapdaily.com.kh/article/624966.html

អត្ថបទសរសេរ ដោយ