ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិ​ញ​នេះ បុក​គ្នា​ស្លា.ប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ (មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​និស្សិត​សាលា​កសិកម្ម​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់​បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង ។ គ្រោះថ្នាក់​នេះ​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​៣០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​និស្សិត​សាលា​កសិកម្ម​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់​បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង ។ គ្រោះថ្នាក់​នេះ​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​៣០​ម៉ែត្រ ភូមិ​ទ្រង់មាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ស្លាប់​នៅ​កន្លែង​មានឈ្មោះ សៀង មក​រា អាយុ​២៨​ឆ្នាំ ជា​និស្សិត​សាលា​កសិកម្ម​ព្រែក​លៀប ស្នាក់​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​ទី​១ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1J-5893 ។

ចំណែក​ជន​រង​គ្រោះជា​ភាគី​ម្ខាង​ទៀត​រង​របួសធ្ងន់ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១១ ឡើង​តែម​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ AV-5693 ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស៊េរី​២០១៣ បើក​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​ស្រប​ពេល​នោះ​ត្រូវ​បាន​ជន​រង​គ្រោះ​ភាគី​ម៉ូតូ​ស៊េរី​២០១១ បើក​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង​ក៏​ជ្រុល​ទៅ​បុក​ពី​ទទឹង បណ្តាល​ឲ្យ​ភាគី​ម៉ូតូ​ស៊េរី​២០១៣ ដួល​បោក​ដេក​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ចំណែក​ភាគី​ម្ខាង​ទៀត​រង​របួសធ្ងន់ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​រថយន្ត​គ្លីនិក​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​សព​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ពិនិត្យ រួច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុក​កំណើត ។

ដោយឡែក​វត្ថុ​តាង ម៉ូតូ​ទាំង​២​គ្រឿង នគរបាល​ជំនាញ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ក្រុងភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ