ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​…​មើល​យួន ​​ទិញ​គោ​-​ក្របី​ពី​ខ្មែរបែរ​ឱ្យ​លុយសុទ្ធតែ​​​ក្លែង​​ក្លាយ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ជនជាតិ​វៀត​ណា​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្រក​ម្ទេស​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ដែល​បាន​ចាញ់បោក​រឿង​លក់​គោ​-​ក្របី បែរជា​លុយ​សុទ្ធតែ​ក្លែង ក្លាយ ។ ហេតុការណ៍​ឃាត់ខ្លួន…

ខេត្តស្វាយរៀង ៖ បុរស​ជនជាតិ​វៀត​ណា​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្រក​ម្ទេស​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ដែល​បាន​ចាញ់បោក​រឿង​លក់​គោ​-​ក្របី បែរជា​លុយ​សុទ្ធតែ​ក្លែង
ក្លាយ ។ ហេតុការណ៍​ឃាត់ខ្លួន ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា ស្ថិត​នៅ​ក្នុង ភូមិ​វាល​សង្កាត់ ច្រក​ម្ទេស ក្រុង បា​វិត ខេត្តស្វាយរៀង បញ្ជូន​ទៅ​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ម្ចាស់​ក្របី​មាន ១-​ឈ្មោះ ស្រី ស៊ន់ ភេទ​ប្រុស អាយុ​៥២ ឆ្នាំ ( ម្ចាស់​គោ ) ២-​ឈ្មោះ ស្រី វៀន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ (​ម្ចាស់​ក្របី​) ៣-​ឈ្មោះ ចាន់ សា​រឿ​ន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ (​ម្ចាស់​ក្របី ) អ្នក​ទាំង​៣ មាន​ទីលំនៅ​ក្នុងភូមិ​វាល សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្ត​ស្វាយ រៀង ។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ លី ង្វៀ​ង​ខាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុងភូមិ​ឡុ​ង​ហ៊ឹង ឃុំ​ឡុ​ង​ធឹង ស្រុក​ប៊េ​ន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ដោយ​លក់​ក្នុង​តម្លៃ​សរុប ២៣០០​ដុល្លារ (​ពីរ​ពាន់​បី​រយ​ដុល្លារ​) ហើយ​នៅ​ពេល​ប្រគល់​លុយ​ឱ្យ ពួក​គាត់​អត់​ស្គាល់​ថា ជា​លុយ​សុទ្ធ ឬ​លុយ​ក្លែងក្លាយ​នោះ​ទេ ។

លុះដល់​ថ្ងៃ​ទី​១៩ មេ​សា ២០១៨ បាន​យក​លុយ​ដុល្លារ ទៅ​រក​ទិញ​អីវ៉ាន់​ទើប​ដឹង​ថា គឺ​សុទ្ធតែ​លុយ​ដុល្លារ​ក្លែងក្លាយ​ទាំងអស់ ក៏​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្តឹង​តែ​ម្តង ។ ក្រោយ​ទទួល​ព័ត៌មាន សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​ហើយ​ពិនិត្យ​ឃើញ​ថា ប្រាក់​ចំនួន​២០០០​ដុល្លារ គឺ​សុទ្ធ​ជា​ប្រាក់​ក្លែង​ក្លាយ​​ទាំងអស់ ។ ក្រោយមក ម្ចាស់​ក្របី​ក៏​បាន​ទូ​រស​ព្ឌ័​ទាក់ទង​ទៅ​ជនសង្ស័យ​ឱ្យ​ឡើង​មក​យក​ក្របី​មួយ​ក្បាល​​ទៀត ។ នៅ​ពេល​ជនសង្ស័យ​មក​ដល់​ដូច​តាម​ការ​ណាត់​តាម​ទូរស័ព្ទ​នោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​យើង​នាំ​ខ្លួន​មក​ធ្វើការ​សាកសួ នៅ​ប៉ុស្តិ​ិ​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​ដើម្បី​សាកសួរ​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ