ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ឪពុក​យូរ​ពេក​តាម​រក​មើល​ស្រាប់តែ​លង់ទឹក​ស្លា.ប់​បាត់​ទៅ​ហើយ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​មក​ពី​ចំការ​ដល់​ផ្ទះ ចុះ​ងូតទឹក​ប្រឡាយ​ខាងក្រោយ​ផ្ទះ បាត់​យូរ​ពេក​ប្រពន្ធ​កូន​តាម​រក​ឃើញ​តែ​ខោអាវ​នៅ​លើ​ទូក ចុះ​រាវរក​ឃើញ​ស្លាប់​នៅ​ក្នុង​ទឹក កាលពី​ម៉ោង​០៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​មក​ពី​ចំការ​ដល់​ផ្ទះ ចុះ​ងូតទឹក​ប្រឡាយ​ខាងក្រោយ​ផ្ទះ បាត់​យូរ​ពេក​ប្រពន្ធ​កូន​តាម​រក​ឃើញ​តែ​ខោអាវ​នៅ​លើ​ទូក ចុះ​រាវរក​ឃើញ​ស្លាប់​នៅ​ក្នុង​ទឹក កាលពី​ម៉ោង​០៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ច​ណុ​ច​ក្នុង​ទឹក​ប្រឡាយ​ខាងក្រោយ​ផ្ទះ ស្ថិត​នៅ​ក្នុងភូមិ ព្រែក​ខ្នាច ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ខូ​យ ឈុំ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ៗ​ភូមិ​ព្រែក​ខ្នាច ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្តាល ។ នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា យោង​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ឈ្មោះ មាន ស្រី ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ នឹង​ឈ្មោះ ឈុំ វ​ណ្ណី ត្រូវជា​កូន​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​ឈ្មោះ ខូ​យ ឈុំ បាន​ត្រលប់​មក​ពី​ធ្វើ​ចំការ​វិញ​មក​ដល់​ផ្ទះ ក៏​បាន​ប្រញាប់​ចុះ​កំពង់ទឹក​ប្រឡាយ​ខាងក្រោយ​ផ្ទះ ។ ដោយ​បាត់​ប្តី និង​ឪពុក​យូរ​ពេក ក៏​ចុះ​មក​មើល​កំពុងទឹក ឃើញ​តែ​ខោ​នៅ​លើ​ក្បាលទូក មានការ​សង្ស័យ​ក៍​ចុះ​រាវ​ក្នុង​ទឹក​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​នៅ​ក្នុង​ទឹក​ក្បែរ​ទូក ហើយ​ចាប់​លើក​ឡើង​មក​លើគោក តែ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ បាន​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​បង្កើត​គណៈកម្មការ​មាន ប៉ុស្តិ៍​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ ផ្នែក​ជំនាញ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព ឃើញ​ថា ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង​ឡើយ គឺ​ពិតជា​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​ប្រាកដ​មែន ។ ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់ សម្ថ​កិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ