ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​កាន់តែ​ចិត្តសាហា.វ​… ពិសេស​គឺ​ប្តី​និង​ប្រពន្ធ​បច្ចុប្បន្ន​នេះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ការ​ផ្អើល​ឆោឡោ​បាន​កើតឡើង​ បន្ទាប់​ពី​ការ​កាប់​ប្រហារ​យ៉ាង​រន្ធត់​មួយ​ បាន​ធ្វើ​ឱ្យ​ស្ត្រី​រូប​ស្រស់​វ័យក្មេង​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ជន​ដៃដល់​ក៏​បាន​រត់គេច​ខ្លួន​បាត់​ដែរ ។ តាម​ព័ត៌មាន​ ភ្លាម​ៗ​​នោះ​បាន​ល្បី​ថា​ ជន​ដៃដល់បាន​ជិះ​ម៉ូតូ​ទៅ​លោតទឹក​ពីលើ​ស្ពានត្សឹ​បា​សា…

ខេត្តកណ្តាល ៖ ការ​ផ្អើល​ឆោឡោ​បាន​កើតឡើង​ បន្ទាប់​ពី​ការ​កាប់​ប្រហារ​យ៉ាង​រន្ធត់​មួយ​ បាន​ធ្វើ​ឱ្យ​ស្ត្រី​រូប​ស្រស់​វ័យក្មេង​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ជន​ដៃដល់​ក៏​បាន​រត់គេច​ខ្លួន​បាត់​ដែរ ។ តាម​ព័ត៌មាន​
ភ្លាម​ៗ​​នោះ​បាន​ល្បី​ថា​ ជន​ដៃដល់បាន​ជិះ​ម៉ូតូ​ទៅ​លោតទឹក​ពីលើ​ស្ពានត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ។ ​

ឃាតកម្ម​នេះ​ជា​ករណី​ដ៏​ឃោរឃៅ​ស្មាន​មិន​ដល់​មួយ ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៩ មេ​សា នៅ​ចំណុច​អនុ​វិទ្យាល័យ​ហ៊ុន​ សែន​ កំពង់ចម្លង ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ។ ​នារី​រង​គ្រោះ​ឈ្មោះ ទន់ ស្រី​ណ​យ អាយុប្រមាណ​២០​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ។ ចំណែក​ជន​ដៃដល់​ត្រូវ​បាន​គេ​ស្គាល់ ​គឺ​ឈ្មោះ រ៉ា ឆៃ​រ៉ាត់ អាយុប្រមាណ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ។

ប្រភព​ដដែល​បន្ដ​ថា រវាង​ជន​ដៃដល់​និង​នារី​រង​គ្រោះ​ គឺជា​ប្តី​ប្រពន្ធ​នឹង​គ្នា តែ​បាន​បែកបាក់​លែងលះ​គ្នា​អស់​ប្រមាណ​ជាង​២​​ខែ​មក​ហើយ ដោយសារ​លោក​ប្ដី​នេះ តែង​វាយដំ​ធ្វើបាប​មក​លើ​នាង​ជា​ប្រពន្ធ​ញឹកញាប់ ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៩ មេ​សា ជន​ដៃដល់​ជា​អតីត​ប្តី​ បាន​មក​សុំ​នារី​រង​គ្រោះជា​ប្រពន្ធ​ដើម្បី​ជានា​គ្នា​វិញ តែ​នារី​រង​គ្រោះជា​អតីត​ប្រពន្ធ​មិន​ព្រម​ជួប​មុខ​ឡើយ ទើប​មក​ដល់​វេលា​ម៉ោង​២​ និង​១០​នាទី ស្រាប់តែ​លោក​ប្តី​ដែល​ជា​ជន​ដៃដល់​បាន​យក​កាំបិត​ផ្គាក់​ មក​កាប់​ទៅ​លើ​នាង​ចំ​.​ក​៣​កាំបិត ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​បណ្ដាល​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​ទាន់ហន់ ។ ក្រោយ​ពី​ធ្វើការ​កាប់​ប្រហារ​រួច​ ជន​ជា​ឃាតករ​នេះ​បាន​​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ភ្លាម​ៗ​នោះ ​សមត្ថកិច្ច​បាន​ចាប់​ជន​ដៃដល់ ខណៈ​ដែល​ជន​នេះ​រត់គេច​ខ្លួន​ទៅ​ដល់​ស្ពាន​អ្នក​លឿង​បាន​ព្យាយាម​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន ។

សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា អ្នក​ទាំង​២​ជា​អតីត​ប្តី​ប្រពន្ធ​នឹង​គ្នា ព្រោះ​ទើបតែ​លែងលះ​គ្នា​បាន​ប្រមាណ​២​ខែ​មុន​នេះ ដោយសារ​តែ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ។ ទាក់ទិន​និង​ហេតុការណ៍​ខាងលើ​នេះ ត្រូវ​បាន​ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ​ម្នាក់ ដែល​ជា​អ្នក​ឃើញ​ហេតុការណ៍​នោះ​ផ្ទាល់​តែ​ម្តង​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​រូបគេ និង​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ជួប​គ្នា​ចៃដន្យ​នៅ​ក្នុង​សាលា​កន្លែង​កើតហេតុ ហើយ​បាន​សួរនាំ​គ្នា​របៀប​អ្នក​ស្គាល់គ្នា​បាន​២​ទៅ​៣​ម៉ាត់ រូបគេ​ក៏​ជិះ​ម៉ូតូ​ចេញ ហើយ​ភ្លាម​នោះ​ក៏​ក្រឡេក​ឃើញ​បុរស​ឈ្មោះ រ៉ា ឆៃ​រ៉ាត់ រត់​ចេញពី​គល់​ដើម​អំពិល​បារាំង​សំដៅ​មក​រក​នារី​រង​គ្រោះ ដោយ​ក្នុង​ដៃ​មាន​កាន់​កាំបិត​ផ្គាក់​ផង ឃើញ​បែប​នេះ​រូបគេ​ក៏​ឈប់​ម៉ូតូ​មើល​សិន ។

ក្មេង​ប្រុស​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា ពី​ដំបូង​ឃើញ​ជនល្មើស​ជា​ប្តី​សួរនាំ​នារី​រង​គ្រោះជា​ប្រពន្ធ​តាម​ធម្មតា តែ​និយាយ​គ្នា​បាន​២​ទៅ​៣​ម៉ាត់ ស្រាប់តែ​ជនល្មើស​កាប់​ទៅ​លើ​នារី​រង​គ្រោះ​ចំនួន​២​កាំបិត​ផ្គាក់ ចំ​ផ្ទៃមុខ​ខាងឆ្វេង ។ ភ្លាម​ៗ​នោះ​នារី​រង​គ្រោះ​បាន​ស្ទុះ​ថយក្រោយ​បន្តិច​រួច​ក៏​ដួល ហើយ​ជនល្មើស​ក៏​កាប់​ថែម​មួយ​កាំបិត​ទៀត បណ្តាល​ឱ្យ​នាង​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ។ ចំណែក​រូបគេ​ឃើញ​ហេតុការណ៍​សាហាវ​បែប​នេះ មានការ​ភ័យរន្ធត់​ហើយ​ក៏​រត់​ទៅ​ប្រាប់​អ្នកលក់​នំ​ក្នុង​សាលា និងរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ផង​ដែរ ។ ប៉ុន្តែ​ពេល​មក​ដល់​កន្លែង​កើតហេតុ​វិញ គឺ​ឃើញ​តែ​សព​នារី​រង​គ្រោះ ចំណែក​ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ។

ដោយឡែក ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​នេះ បាន​អះអាង​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​សម្លាប់​អតីត​ប្រពន្ធ​រួច គេ​ឃើញ​ជន​ដៃដល់​បាន​Live​វី​ដេ​អូ​ផ្ទាល់ នៅ​ក្នុង facebook បង្ហាញ​ពី​សកម្មភាព​របស់​គេ កំពុង​លោត​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង​ផង​ដែរ ។ ទោះជា​យ៉ាង​ណា​ភ្លាម​ៗ​នោះ​មាន​មនុស្ស​ជា​ច្រើន បាន​នាំ​គ្នារ​ត់ទៅ​តាម​មើល​នៅ​លើ​ស្ពាន​អ្នក​លឿង និង​នៅ​តាម​ដង​ទន្លេមេ​គង្គ ខាងក្រោម​ស្ពាន​អ្នក​លឿង តែ​មិន​ប្រទះ​ឃើញ​ជន​នោះ​ទេ ។ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ខាង​ជន​ដៃដល់​ជា​អតីត​ប្តី​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​មួយគូ​នេះ​ ទើបតែ​លែងលះ​គ្នា​បាន​រយៈពេល​ជាង​មួយ​ខែ​ប៉ុណ្ណោះ ហើយ​មូលហេតុ​នៃ​ការ​លែងលះ គឺ​ដោយសារ​តែ​ជន​ដៃដល់ មិន​ជួយ​រកស៊ី​ប្រពន្ធ​ទេ​រក​លុយ​បាន​ចាយ​តែឯង​មិន​ឱ្យ​ប្រពន្ធ​ទុកដាក់ ហើយ​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​ជា​ញឹកញាប់ រហូត​ប្រពន្ធ​ទ្រាំ​លែង​បាន​ក៏​ប្តឹង​សុំ​លែង​លះ​តែ​ម្តង​។ ថ្មី​ៗ​នេះ​ជនល្មើស​បាន​ព្យាយាម​តាម​សុំ​អតីត​ប្រពន្ធ​ផ្សះផ្សារ​គ្នា​វិញ​ដែរ តែ​ប្រពន្ធ​មិន​ព្រម ។

ដោយឡែក​ ខាង​សមត្ថកិច្ច​បានឱ្យ​ដឹង​ដែរ​ថា សកម្មភាព​កាប់​ប្រហារ​ប្រពន្ធ​នេះ ​គឺ​ជន​ដៃដល់​មាន​ផែនការ​ទុកជា​មុន​រួច​ទៅ​ហើយ ដោយនៅ​ក្បែ​រ​កន្លែង​កើតហេតុ គេ​ឃើញ​មាន​ដប​សាំង​២​ដប​ ដែល​មាន​សាំង​ពេញ ដែល​ជនល្មើស​យក​មក​តាម​ខ្លួន​ជាមួយ​និង​កាំបិត​ផ្គាក់ ក្នុង​បំណង​ចាំ​ស្ទាក់​សម្លាប់​អតីត​ប្រពន្ធ​តែ​ម្តង ។ ចំណែក​​មូលហេតុ​នៃ​ការ​សម្លាប់​ប្រពន្ធ​នេះ ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ដោយសារ​ខឹង​សុំ​ប្រពន្ធ​ផ្សះផ្សារ​ត្រូវ​គ្នា​វិញ​មិន​បាន ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ