ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Uber វិនិយោគ​ទ្វេ​ដង​ បន្ទាប់​ពី​ដកខ្លួន​ចេញពី​អាស៊ី​អាគ្នេយ៍

6 ឆ្នាំ មុន

ទីក្រុង​ញូ​វ​ដែ​លី ៖ នាយក​ប្រតិបត្តិ​របស់ Uber Technologies Inc លោក Barney Harford បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា…

ទីក្រុង​ញូ​វ​ដែ​លី ៖ នាយក​ប្រតិបត្តិ​របស់ Uber Technologies Inc លោក Barney Harford បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​កំពុង​តែ​បង្កើន​ការ​វិនិយោគ​ទ្វេ​ដង​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​បាន​ដកខ្លួន​ចេញពី​តំបន់​អាស៊ី​អាគ្នេយ៍​នា​ពេល​ថ្មី​ៗ​នេះ ។

យោង​តាម Counterpoint Research បាន​ឲ្យ​ដឹង​ថា ឥណ្ឌា​បាន​ប្រើ​សេវា Uber ១០% នៃ​ការ​ប្រើប្រាស់​សេវាកម្ម​របស់ Uber ក្នុង​ពិភពលោក ។ Uber គ្រប់គ្រង​ទីផ្សារ​តាក់ស៊ី​បាន​ជាង​៣៥%​ក្នុង​ប្រទេស​នេះ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​រក​ផល​ចំណេញ​បាន​នៅឡើយ​ទេពី​ឥណ្ឌា ។

លោក Harford និយាយ​ថា ការ​លក់​អាជីវកម្ម​នៅ​អាស៊ី​អាគ្នេយ៍​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​សិង្ហ​បុរី Grab Holdings កាលពី​ខែមីនា​កន្លង​មក បាន​អនុញ្ញាត​ឲ្យ Uber កាន់តែ​មាន​លទ្ធភាព​ប្រកួត​ជាមួយ​ដៃគូ​របស់​ខ្លួន គឺ​ក្រុមហ៊ុន​ធ្វើ​ដំណើរ​របស់​ឥណ្ឌា Ola ក្នុង​ប្រទេស​នេះ ។

លោក​បាន​ប្រាប់​សារព័ត៌មាន​ថា ៖« យើង​នឹង​វិនិយោគ​ដោយ​ការ​ចាប់​ដៃគូ ដើម្បី​ផ្តល់​សេវាកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ដល់​ប្រទេស​នេះ​។ យើង​បាន​បង្កើន​ការ​វិនិយោគ​ក្នុង​ប្រទេស​នេះ​ទ្វេ​ដង ដែល​ពី​មុន​មក​មិន​ធ្លាប់​មាន​ឡើយ ខណៈ​ប្រទេស​ឥណ្ឌា​ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន » ។

លោក Harford មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន​អាច​នឹង​ពង្រីក​ធនធាន​បច្ចេកវិទ្យា​ដើម្បី​បង្កើត​ផលិតផល​សម្រាប់​ប្រទេស​ឥណ្ឌា និង​ពិភពលោក ។

លោក Amid Jain ប្រធាន​អាជីវកម្ម​របស់ Uber ក្នុង​ប្រទេស​ឥណ្ឌា បាន​និយាយ​ថា ក្រុមហ៊ុន​គ្មាន​ផែនការ​ពង្រីក​ទៅ​កាន់​ទីក្រុង​បន្ថែម​ទៀត​ទេ ។

យោង​តាម Counterpoint Research ឲ្យ​ដឹង​ថា Uber បាន​ដំណើរការ​នៅ​ប្រទេស​ឥណ្ឌា​ប្រមាណ​៣០​ទីក្រុង ខណៈ Ola ដំណើរការ​រហូត​ដល់​១១០​ទីក្រុង​ឯណោះ និង​គ្រប់គ្រង​ទីផ្សារ​សរុប​ប្រមាណ​៤៥% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ