ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងោក​មួយភាំង​ហើយ រេ​ចង្កូត​បុក​ដើម​ជ្រៃក្រឹម​រលើង​២​គុម្ព

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​ងោក​មួយភាំង​រេ​ចង្កូត​បុក​ឡើង​លើ​ឃឿ​ន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បុក​បាក់​ដើម​ជ្រៃក្រឹម​រលើង​២​គុម្ព និង​បុក​បាក់​ស្លាក​ប៉ាណូ​ស្រា​បៀរ​បាលី​ប្លែក តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ ។ គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ជាំ​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​ងោក​មួយភាំង​រេ​ចង្កូត​បុក​ឡើង​លើ​ឃឿ​ន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បុក​បាក់​ដើម​ជ្រៃក្រឹម​រលើង​២​គុម្ព និង​បុក​បាក់​ស្លាក​ប៉ាណូ​ស្រា​បៀរ​បាលី​ប្លែក តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ ។ គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​មុខ​បុរី​សុភមង្គល ស្ថិត​នៅ​ក្នុង​សង្កាត់ ជ្រោយចង្វារ​ខណ្ឌ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​បង្ក​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2F- 9266 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ស្រវឹងស្រា ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​តៃកុង​រថយន្ត​ងោក​មួយភាំង​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ទៅ​បុក​ឡើង​លើ​ឃឿ​ន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​ដើម​ជ្រៃក្រឹម​នៅ​លើ​សួនច្បារ​អស់​២​ដើម និង​បុក​បាក់​ស្លាក​ប៉ាណូ​ស្រា​បៀរ​ទៀត ទើប​រថយន្ត​ទៅ​មុខ​លែង​រួច តែ​មិន​មាន​អ្នក​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ