ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធដើម​ជះ​ទឹក​អាស៊ីតដាក់​ប្ដី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​លោក​វរសេនីយ៍ទោ ឆាន់ គឹ​ម​លី…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី
ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​លោក​វរសេនីយ៍ទោ ឆាន់
គឹ​ម​លី ជំនាញ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​។ រហូត​ដល់​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៩ មេ​សា ២០១៨ ចាប់​បាន​ឃាតក​ជា​ស្ត្រី​ម្នាក់​ឈ្មោះ ពិន ជា អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​អូរ​ជ្រូក ឃុំ​ក្រូច ស្រុក​ព្រៃឈរ
ដែល​បាន​ប្រើ​ទឹក​អាស៊ីត​លប​វាយប្រហារ​លើ​ប្តី​របស់​ខ្លួន កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​យប់​រំលង
អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៧ មេ​សា បណ្តាល​ឲ្យ​ស្លាប់​។ លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពេល​ដែល​យប់​កើតហេតុ​នោះ​បុរស​ជា​ប្តី​ឈ្មោះ មិន នួន អាយុ​៤១​ឆ្នាំ កំពុង​តែ​ដេក​លង់លក់​នៅ​លើ​ផ្ទះ​ឈើ​ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​ដែល​មាន​កំហឹង​ជាមួយនឹង​ប្តី ដោយ​មិន​អាច​ទប់ចិត្ត​បាន​នោះ​ក៏​ប្រើប្រាស់​ទឹក​អាស៊ីត​មក​ជះ​លើ​ប្តី​ត្រូវ​មុខ និង​ខ្លួនប្រាណ​បណ្តាល​ឲ្យ របួស​ជា​ទម្ងន់​ផង​ដែរ​។

អធិការ​នគរបាល​ស្រុក​ព្រៃឈរ ប្រាប់​បន្ត​ថា ក្រោយ​ពី​កើតហេតុ ប្រពន្ធ​បាន​ទាញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គេចខ្លួន​ដោយ​យក​ទៅ​ទុក​នៅផ្ទះ​ឪពុក ហើយ​បាន​ដើរ​កាត់​តាម​ព្រៃ ចេញ​ដល់​ខេត្តកំពង់ធំ ក៏​បាន​ឡើង​ជិះ​រថយន្ត​បន្ត​ទៅ​កាន់​ខេត្តបាត់ដំបង ដោយ​សម្ងំ​នៅ​ទីនោះ​។ ចំណែក​បុរស​ជា​ប្តី​វិញ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​មិន​ទាន់​នឹង​ដល់​ផង​នោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ ហើយ​បាន​ដឹក​ត្រលប់​យក​ផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​។ ក្រោយ​ពី​កើតហេតុ​នេះ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ខេត្ត និង​ស្រុក​សហការ​គ្នា ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ស្ត្រី​ជា​ប្រពន្ធ ដែល​កំពុង​តែ​រត់គេច​ខ្លួន​នោះ​។

លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ បាន​រំលឹក​ថា កាលពី​ក្នុង​អំឡុង​ឆ្នាំ​២០១០ និង​២០១១ បុរស​ជា​ប្តី​ឈ្មោះ មិន នួន បាន​ចូល​ទៅ​លួច កាប់​ព្រៃ​ម៉ៃសាក់​របស់​រដ្ឋ​ដែល​ដុះ​នៅ​ក្បែ​រមណីយដ្ឋាន​ទឹកឆា ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​បាន​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​។ តែ​ប្រពន្ធ​អាណិត​ប្តី​ពេក​ក៏​បាន​ទៅ​ខ្ចី​លុយ​ពី​គេ ដើម្បី​រត់ការ​ដោះ​ប្តី​ចេញពី​ពន្ធនាគារ​ខេត្ត លុះ​ពេល​ដែល​ប្តី​ចេញ​មក​វិញ​ក៏​ស្រាប់តែ​បាន​បែកគំនិត ទៅ​លួច​រៀប​ការ​ប្រពន្ធ​ថ្មី​នៅ​ខេត្តកំពង់ស្ពឺ ដោយ​ចោល​ប្រពន្ធ និង​កូន​ចំនួន​២​នាក់​។ ប្រពន្ធ​ខឹង​នឹង​ប្តី​ណាស់​គឺ​ភាគច្រើន​នៅ​តែ​ជាមួយនឹង​ប្រពន្ធចុង​ឯណោះស្រប​ពេល​មក​ដល់​យប់​ថ្ងៃ​ទី​១៦ មេ​សា ២០១៨ យប់​ជ្រៅ​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៧ មេ​សាប្រពន្ធ​ក៏​បាន​ប្រើប្រាស់​ទឹក​អាស៊ីត​វាយប្រហារ ស្រោច​លើ​ប្តី​កំពុង​តែ​ដេក​លក់​បណ្តាល​ឲ្យ​ស្លាប់​។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​នគរបាល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ករណី​មនុស្សឃាត​ខាង
លើ​នេះ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ រហូត​មក​ដល់​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៩ មេ​សា ស្ត្រី​ជា​ប្រពន្ធ​ដែល​ក្លាយទៅជា​ឃាតក​នោះ ត្រូវ​បាន​ចាប់ខ្លួន​ត្រង់​ចំ
ណុ​ច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់​ភូមិ​ត្រពាំង​ធំ ឃុំ​ស្រងែ ស្រុក​ព្រៃឈរ បញ្ជូន​មក​កាន់​ស្នងការដ្ឋាន
នគរបាល​ខេត្ត​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ