ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​១៤.០០០​នាក់​សប្បាយចិត្ត​ក្នុង​ការ​ជិះ​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្តក្រុង​ដឹក​ជញ្ជូន អ្នកដំណើរ​ចំនួន​៦០​គ្រឿង…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្តក្រុង​ដឹក​ជញ្ជូន អ្នកដំណើរ​ចំនួន​៦០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ តាម​បណ្តា​ខេត្ត ក្រុង​នានា និង​ពី​ខេត្ត​មក​រាជធានី​ភ្នំពេញ ដោយ​មិន​គិតថ្លៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​នេះ​។

លោក អ៊ា​ន សុ​ឃី​ម អភិបាល​រដ្ឋ​ករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រដ្ឋ​ករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ពង្រាយ​រថយន្តក្រុង​ដឹក​ជញ្ជូន​សាធារណៈ​ចំនួន​៦០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន​៧​ថ្ងៃ​។ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ មេ​សា ប្រជាពលរដ្ឋ​មានការ​សប្បាយ​រីករាយ​ក្នុង​ការ​ជិះ​រថយន្ត​មាន​ចំនួន​១៤.០៧៨​នាក់ ក្នុង​នោះ​ប្រជាពលរដ្ឋ ជិះ​ពី​ភ្នំពេញ​ទៅ​ខេត្ត​មាន​ចំនួន​៨.៨៣៣​នាក់ និង​ពី​ខេត្ត​មក​ភ្នំពេញ មាន​ចំនួន​៥.២៤៥​នាក់​ផង​ដែរ​។

លោក​បន្ត​ថា នេះ​បាន​បង្ហាញ​ពី​ការ​គិតគូរ យកចិត្តទុកដាក់​របស់​សម្តេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ផ្តល់​ជូន​កញ្ចប់​កាដូ​ឆ្នាំ​ថ្មី​ជូន​ប្រជាពលរដ្ឋ​យើង ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ