ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ស៊ី​ម៉ាក់​កម្ទេច​ចោល គ្រាប់កាំភ្លើង​ចាស់​ៗ​សល់​ពី​សង្គ្រាម

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​នៅ​កម្ពុជា ហៅ​កាត់​ថា ស៊ី​ម៉ាក់ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៩ មេ​សា នេះ​បាន​ធ្វើការ​បំផ្ទុះ​កម្ទេច​ចោល​គ្រាប់កាំភ្លើង​ចាស់​ៗ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម…

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​នៅ​កម្ពុជា ហៅ​កាត់​ថា ស៊ី​ម៉ាក់ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៩ មេ​សា នេះ​បាន​ធ្វើការ​បំផ្ទុះ​កម្ទេច​ចោល​គ្រាប់កាំភ្លើង​ចាស់​ៗ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ប្រមាណ​ជាង​១​ពាន់​គ្រាប់ នៅ​ចំណុច​ភូមិ​ព្រែក​ខ្សាយ​ខាងជើង ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ លោក ឈិ​ន ឌិ​ត ប្រធាន​ក្រុម​០០២ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ មេ​សា ក្រុម​របស់​លោក​បាន​រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់​M៣៨១​ចំនួន​៥​គ្រាប់​ម្តង​រួច​មក​ហើយ​។ ហើយ​មក​ដល់​ថ្ងៃ​ទី​១៩ មេ​សា​នេះ ក្រុម​របស់​លោក​បាន​រក​ឃើញ និង​ប្រមូល​យក​មក​ធ្វើការ​កម្ទេច​ចោល បាន​ប្រមាណ​ជាង​១​ពាន់​គ្រាប់​ទៀត ក្នុង​នោះ​គ្រាប់កាំភ្លើង​AK៥៧​ចំនួន​១​ពាន់​គ្រាប់ និង​គ្រាប់​M៣៨១​ចំនួន​៧០​គ្រាប់ ព្រមទាំង​ក្បាល​គ្រាប់​៦០​មី​ល្លី​ម៉ែត្រ ចំនួន​១​គ្រាប់​ផង​ដែរ​។

លោក ឈិ​ន ឌិ​ត ប្រធាន​ក្រុម​០០២ បាន​បញ្ជាក់​ទៀត​ថា សកម្មភាព​ចុះ​រាវរក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល សេសសល់​ពី​សម័យ​សង្គ្រាម​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​ផែនទី​ភូមិសាស្ត្រ​ដែល​អាជ្ញាធរ​មូលដ្ឋាន សង្ស័យ​ថា មាន​គ្រាប់​កប់​ក្នុង​ដី ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​អាជ្ញាធរ​ទាំងនោះ​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​ថ្នាក់​ខេត្ត ដាក់​ចេញ​ជា​ផែនទី​តំបន់​សង្ស័យ ទើប​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​ចុះ​មក​សិក្សា​ស្រាវជ្រាវ ហើយ​សកម្មភាព​នេះ នឹង​ធ្វើ​ឡើងជា​បន្តបន្ទាប់ និង​នៅ​គ្រប់​ទីកន្លែង​នៅ​ទូ​ទាំង​ខេត្ត​តែ​ម្តង​។

ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុងស្រុក​ពាម​រក៍ បាន​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់​របស់​ខ្លួន​ថា ពួក​គាត់​មានការ​ត្រេកអរ​ខ្លាំង​ណាស់ ដែល​មន្ត្រី​ស៊ី​ម៉ាក់ ចុះ​មក​រាវរក និង​ប្រមូល​យក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុងស្រុក​ភូមិ​របស់​ពួក​គាត់ ទៅ​កម្ទេច​ចោល​បែប​នេះ ព្រោះ​ពួក​គាត់​មិន​អាច​ដឹង​ថា​កន្លែង​ណា​មាន​គ្រាប់ ឬ​អត់​នោះ​ទេ ហើយ​ពេល​ស៊ី​ម៉ាក់​រាវរក​ឃើញ និង​ប្រមូល​យក​ទៅ​កម្ទេច​ចោល​អស់ ក៏​ដូច​ជា​ជួយ​សង្គ្រោះ​អាយុជីវិត របស់​ពួក​គាត់ ឲ្យ​យ​រួច​ផុត​ពី​ការ​ស្លាប់ ឬ​ក្លាយទៅជា​ជន​ពិការ​ដោយសារ​តែ​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំងនោះ ផង​ដែរ​៕
https://youtu.be/QE2rMiUMJvc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ