ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម៉្លេះ! ខ្លួនប្រាណ​មនុស្ស​អាច​បំ​លែង​ខ្លាញ់​អាក្រក់បាន

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា សីតុណ្ហភាព​ត្រជាក់ អាច​ជំរុញ​ខ្លាញ់​មិនល្អ​ដែល​មាននៅ​នឹង​ភ្លៅ និង​ពោះ​ឲ្យ​ប្រែ​ទៅ​ជា​ខ្លាញ់​ដែល​ដុត​កាឡូរី​ទៅ​វិញ ប៉ុន្តែ​ការ​ធាត់ គឺជា​ឧបសគ្គ​នៃ​ដំណើរការ​នេះ ។ ខ្លាញ់​របស់​មនុស្ស​ពេញវ័យ​ភាគច្រើន ត្រូវ​បានដឹង​ថា​ជា​ខ្លាញ់​ស ហើយ​គេ​ជឿ​ថា…

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា សីតុណ្ហភាព​ត្រជាក់ អាច​ជំរុញ​ខ្លាញ់​មិនល្អ​ដែល​មាននៅ​នឹង​ភ្លៅ និង​ពោះ​ឲ្យ​ប្រែ​ទៅ​ជា​ខ្លាញ់​ដែល​ដុត​កាឡូរី​ទៅ​វិញ ប៉ុន្តែ​ការ​ធាត់ គឺជា​ឧបសគ្គ​នៃ​ដំណើរការ​នេះ ។

ខ្លាញ់​របស់​មនុស្ស​ពេញវ័យ​ភាគច្រើន ត្រូវ​បានដឹង​ថា​ជា​ខ្លាញ់​ស ហើយ​គេ​ជឿ​ថា ទារក​មាន​ខ្លាញ់​ត្នោត​ដែល​លេចឡើង​ដើម្បី​ជួយ​រក្សា​កម្តៅ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា មនុស្ស​ពេញវ័យ​ក៏​មាន​ខ្លាញ់​​ត្នោត​មួយ​ចំនួន​ផង​ដែរ ។ បន្ទាប់​មក​ការ​ស្រាវជ្រាវ លើក​ក្រោយ​ៗ​ក៏​បាន​កំណត់​ថា ខ្លាញ់​ត្នោត​ដែល​ត្រូវ​បាន​រក​ឃើញ​លើ​មនុស្ស​ពេញវ័យ​នោះ មិន​ដូច​គ្នា​ទៅ​នឹង​ខ្លាញ់​ត្នោត​ដែល​មាន​លើ​ទារក​នោះ​ទេ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​ថា ខ្លាញ់​ត្នោត​ចំពោះ​ទារក​បាន​កើតឡើង​ពី​សាច់ដុំ ប៉ុន្តែ​ខ្លាញ់​ត្នោត​របស់​មនុស្ស​ពេញវ័យ គឺជា​ខ្លាញ់​ដែល​បាន​កើតឡើង​ពី​ខ្លាញ់​ស ។

ចំពោះ​ការ​ស្រាវជ្រាវ​ថ្មី​ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត ហ្វី​៊​លី​ព គឺ​ន (Philip Kern) បាន​ប្រៀបធៀប​ខ្លាញ់​នៅ​នឹង​ក្បាលពោះ ដែល​ត្រូវ​បាន​យក​ពី​មនុស្ស​៥៥​នាក់ អំឡុង​ពេល​រដូវក្តៅ និង​រដូវរងា ។ ពួក​គេ​ក៏​បាន​ពិនិត្យ​ល់​ខ្លាញ់​ភ្លៅ​ដែល​ត្រូវ​បាន​យក​ពី​មនុស្ស​១៦​នាក់ ក្រោយ​ពួក​គេ​បាន​ដាក់​កញ្ចប់​ទឹកកក​លើ​ស្បែក​របស់​ពួក​គេ​រយៈ​ពេល​៣០​នាទី ។

ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ខ្លាញ់​ក្បាលពោះ​ដែល​ត្រូវ​បាន​យក​ពី​មនុស្ស​នៅ​ក្នុង​រដូវ​រងា​មាន​កម្រិត​ខ្ពស់​នៃ​ការ​សម្គាល់​ហ្សេ​នេ​ទិច​ពីរ​សម្រាប់​ខ្លាញ់​ត្នោត​ជាង​ខ្លាញ់​ក្បាល​ពោះ ដែល​ត្រូវ​បាន​យក​ពី​មនុស្ស​នៅ​ក្នុង​រដូវក្តៅ ។

អ្នក​ស្រាវជ្រាវ​បាន​បន្ត​ថា ខ្លាញ់​ភ្លៅ​ដែល​ត្រូវ​បាន​យក​ក្រោយ​ពី​ពួក​គេ​បាន​ស្អំ​ទឹកកក​លើ​ស្បែក​នោះ ក៏​មានការ​កើនឡើង​កម្រិត​សម្គាល់​ហ្សេ​នេ​ទិច​បី ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ខ្លាញ់​ត្នោត​ផង​ដែរ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ឥទ្ធិពល​នៃ​ការ​បង្កើត​ខ្លាញ់​ត្នោត​នេះ​ត្រូវ​បាន​រារាំង​ចំពោះ​មនុស្ស​ធាត់ នេះ​ដោយ​យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​កាសែត Journal of Clinical Endocrinology & Metabolism ។

វេជ្ជបណ្ឌិត Kern បាន​និយាយ​ថា យើង​នឹង​ពិនិត្យ​មើល​ថា​តើ​មនុស្ស​ពេញវ័យ​មាន​សមត្ថ​ភាព ដើម្បី​ប​ម្លែ​ង​ខ្លាញ់​ស​ទៅ​ជា​ខ្លាញ់​ត្នោត​បាន​ឬ​យ៉ាងណា នៅ​ពេល​ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់​នោះ ។

ជាលិកា​ខ្លាញ់​ត្នោត អាច​ប្រឆាំង និង​ទប់ទល់​ការ​ធាត់ ។ គាត់​បាន​បន្ថែម​ថា វា​នឹង​នាំ​ឲ្យ​ខ្លួនប្រាណ​ដុត​កាឡូរី​ដែល​លើស​ជា​ជាង​ប​ម្លែ​ង​ទៅ​ជា​ជាលិកា​ខ្លាញ់​បន្ថែម ។

ការ​ស្រាវជ្រាវ​ពី​មុន​ជា​ច្រើន​បាន​បង្ហាញ​ថា អាកាសធាតុ​ត្រជាក់​អាច​ជួយ​ដុត​កាឡូរី​ចំពោះ​មនុស្ស​ដែល​រួម​មានការ​ស្រាវជ្រាវ​មួយ​ដែល​បង្ហាញ​ថា ឥទ្ធិពល​វា​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ខ្លាញ់​ត្នោត ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា វា​ដូច​ជា​ឆាប់​ពេក​ដែល​ថា​អាកាសធាតុ​នឹង​មាន​ឥទ្ធិពល​លើ​ទម្ងន់​របស់​មនុស្ស ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ