ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​អាហារ​ពេល​ព្រឹក​ច្រើន​អាច​បង្កើន​ការ​មាន​ផ្ទៃពោះ

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​The Daily Telegraph បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ច្រើន​អាច​ជួយ​ស្ត្រី​ដែល​មាន​បញ្ហា​នៃ​ការ​មាន​ផ្ទៃពោះ​បាន ។ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​ច្រើន​ពេល​ព្រឹក​ប្រហែលជា​ជួយ​បំបាត់​បញ្ហា​នៃ​ចង្កោម​​រោគ​សញ្ញា​ជំងឺ​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ជាង​ការ​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​ល្ងាច ។…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​The Daily Telegraph បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ច្រើន​អាច​ជួយ​ស្ត្រី​ដែល​មាន​បញ្ហា​នៃ​ការ​មាន​ផ្ទៃពោះ​បាន ។ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​ច្រើន​ពេល​ព្រឹក​ប្រហែលជា​ជួយ​បំបាត់​បញ្ហា​នៃ​ចង្កោម​​រោគ​សញ្ញា​ជំងឺ​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ជាង​ការ​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​ល្ងាច ។ ចង្កោម​រោគ​សញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ គឺជា​មូលហេតុ​ដ៏​ចំបង​មួយ​នៃ​ការ​មិន​អាច​មានកូន​បាន ។

មូលហេតុ​នៅ​ពីក្រោយ​ចង្កោម​រោគ​សញ្ញា​គីស​ច្រើន​គ្រាប់ គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​ជំងឺ​នេះ​មាន​ជាប់​ទាក់ទង​នឹង​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន​ដែល​នាំ​ឲ្យ​បាត់​រដូវ ឬ​ខកខាន​ការ​មក​រដូវ ដែល​វា​អាច​ធ្វើ​ឲ្យ​ស្ត្រី​ពិបាក​នឹង​ការ​មាន​ផ្ទៃពោះ​។ ស្ត្រី​ភាគច្រើន​ដែល​មាន​ជំងឺ​នេះ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ភាព​មិនធម្មតា​នៃ​កម្រិត​អាំង​ស៊ុ​យ​លី​ន​ក្នុង​ឈាម ឬ​អាំង​ស៊ុ​យ​លី​ន​មិន​អាច​ធ្វើការ​តាម​ធម្មតា​របស់​វា​បាន ។ បន្ទាប់​មក​វា​ក៏​នាំ​ឲ្យ​កើនឡើង​នៃ​អ៊័​រ​ម៉ូ​ន​ភេទ​ប្រុស តេ​ស្តូ​ស្តេ​រ៉ូ​ន​ក្នុង​ឈាម​ទៀត ដែល​អាច​រំខាន​ដល់​វដ្ត​រដូវ​របស់​ស្ត្រី ។

ការ​បន្ថយ​ចំនួន​អាំង​ស៊ុ​យ​លី​ន​ជាមួយនឹង​ការ​ស្រក​ទម្ងន់ ឬ​ការ​លេបថ្នាំ​ប្រហែលជា​អាច​ជួយ​ពង្រឹង​ដល់​ភាព​មាន​ផ្ទៃពោះ​វិញ​បាន ប៉ុន្តែ​រឿង​នេះ​មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​ស្ត្រី​មាន​រាង​ស្គម​ឡើយ ។ ដូច្នេះ​អ្នក​ស្រាវជ្រាវ​ចង់​ដឹង​ថា​តើ​ការ​ញ៉ាំ​អាហារ​តាម​ពេល​វេលា​អាច​ជួយ​គ្រប់គ្រង​អាំង​ស៊ុ​យ​លី​ន​លើ​ស្ត្រី​មាន​ជំងឺ​ចង្កោម​រោគ​សញ្ញា​គីស​ច្រើន​គ្រាប់​បាន​ល្អ​ជាង ឬ​អត់ ។

អ្នក​ស្រាវជ្រាវ​បាន​សុំ​ឲ្យ​ស្ត្រី​មាន​រាង​ស្គម​ប្រមាណ​៦០​នាក់ ដែល​មាន​ជំងឺ​ចង្កោម​រោគ​សញ្ញា​គីស​ច្រើន​គ្រាប់​ញ៉ាំ​អាហារ​១៨០០​កាឡូរី​ក្នុង​មួយ​ថ្ងៃ​រយៈពេល​១២​ស​ប្តា​ហ៍ ។ ស្ត្រី​មួយ​ក្រុម​ត្រូវ​បាន​គេ​សុំ​ឲ្យ​ញ៉ាំ​អាហារ​ភាគច្រើន​នៅ​ពេល​ព្រឹក និង​មួយ​ក្រុម​ផ្សេង​ទៀត​ញ៉ាំ​អាហារ​ភាគច្រើន​នៅ​ពេល​យប់ ។ នៅ​ចុងបញ្ចប់​នៃ​ការ​សិក្សា​ពាក់កណ្តាល​នៃ​ស្ត្រី​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​ព្រឹក មានការ​ជ្រុះ​អូ​វ៉ុល​យ៉ាង​ហោច​ណាស់​ម្តង ខណៈ​ពេល​ដែល​ក្រុម​ញ៉ាំ​អាហារ​ពេល​យប់​មាន​តែ​មួយ​ភាគ​ប្រាំ​ប៉ុណ្ណោះ ដែល​មានការ​ធូរស្រាល​លើ​ភាព​មាន​ផ្ទៃពោះ​ឡើង​វិញ ។

ថ្វីបើ​លទ្ធផល​នៃ​ការ​សិក្សា​ទាំងនេះ កំពុង​តែ​លើកទឹកចិត្ត​ច្រើន​ក៏​ដោយ តែ​ការ​សិក្សា​នេះ​វា​មាន​លក្ខណៈ​តូច ហើយ​លទ្ធផល​ឈាម​ប្រាប់​ថា មានការ​ធូរស្រាល​នៃ​ភាព​មាន​ផ្ទៃពោះ​សម្រាប់​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​មែន តែ​យើង​មិនដឹង​ថា​ស្ត្រី​ទាំងនោះ មាន​ឱកាស​បែប​ណា​លើ​ការ​មាន​ផ្ទៃពោះ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ