ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ឃាតករដៃដល់ដែលកាប់សម្លាប់នារីរងគ្រោះទាំងកណ្តាលថ្ងៃនោះ តាមពិតគឺជាអតីតប្តីរបស់នារីរងគ្រោះ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅនៅចំណុចអនុវិទ្យាល័យកំពង់ចម្លង ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
នារីរងគ្រោះខាងលើឈ្មោះ ទន់ ស្រីណយ អាយុ២០ឆ្នាំ មានទីនៅស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកជនសង្ស័យឈ្មោះ រ៉ា ឆៃរ៉ាត់ អាយុ២១ឆ្នាំ មានទីលំនៅភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក បានជិះម៉ូតូទៅលោតពីស្ពាន ស្ពានតឺបាស្សា (ស្ពានអ្នកលឿង) ។
សេចក្តីរាយការណ៍បន្ថែមទៀតថា មុនពេលកើតហេតុ នារីរងគ្រោះបានទៅលេងផ្ទះអ៊ុំ លុះដល់ម៉ោងកើតហេតុខាងលើ នារីរងគ្រោះក៏បានលាអ៊ុំត្រឡប់មកផ្ទះវិញ ដើម្បីមកប្រមូលលុយតុងទីន ប៉ុន្តែពេលមកដល់ក្នុងបរិវេណសាលាកើតហេតុខាងលើ ស្រាប់តែត្រូវបានអតីតប្តីរបស់នារីរងគ្រោះស្ទាក់តាមផ្លូវកាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុតែម្តង។
ខណៈពេលនេះ សមត្ថកិច្ចនគរបាលស្រុក ធ្វើការព័ទ្ធជុំវិញតំបន់នោះ និងកំពុងស្រាវជ្រាវតាមចាប់ជនល្មើស ដើម្បីមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញជនដៃដល់ដែលលោតទឹកស្ពាននោះនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងតែឃ្លាំមើល ដើម្បីតាមចាប់ជនដៃដល់ដ៏ឃោរឃៅនោះ ។
គួររំលឹកថា ៖
មុននេះ នារីរូបស្រស់ត្រូវគេកា.ប់សម្លា.ប់ទាំងកណ្តាលថ្ងៃត្រង់
ចែករំលែកព័តមាននេះ