ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីទាល់​ប៉ុន​ហ្នឹងហើយ រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទៀត

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​អំណោយ​សប្បុរសធម៌​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​ទីទាល់​ក្រ​រស់នៅ​ភូម​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ក្រោយ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ពេល​ថ្មី​ៗ​បណ្តាល​ឱ្យ​ប៉ើង​ដំបូលផ្ទះ​មួយ​ចំហៀង ។…

ខេត្តស្ទឹងត្រែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​អំណោយ​សប្បុរសធម៌​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​ទីទាល់​ក្រ​រស់នៅ​ភូម​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ក្រោយ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ពេល​ថ្មី​ៗ​បណ្តាល​ឱ្យ​ប៉ើង​ដំបូលផ្ទះ​មួយ​ចំហៀង ។

លោក ដួង វ​ចិត្រ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​នា​ពិធី​ដឹកនាំ​កម្លាំង​ចុះ​ចែក​អំ​ណោយ​ខាងលើ​នោះ​ឱ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​ភាព​ទីទាល់​ក្រ​ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​បាន​ទទួល​​រង​គ្រោះ​ធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់​ទៀត​លោក​មេញ្ជា​កា​រង​កងរាជអាវុធហត្ថ​ខេត្ត​ក្រោម​ការ​​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជា​ការ​​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​បាន​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​ទុរគត់​ជន ប្រជាពល​រដ្ឋ​​ក្រីក្រ​ជួប​ការ​លំបាក ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នេះ​លោក​ជួសមុខ​ឱ្យ​លោក​មេ​បញ្ជាការ​ខេត្ត​បាន​នាំ​អំណោយ​សប្បុរសធម៌​មក​ចែក​ជូន​ប្រជាពលរដ្ឋ​៣​គ្រួសារ​ដែល​មាន​ជីវ​ភាព​ខ្វះខាត​ហើយ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទៀត ។

លោក​មេបញ្ជាការ​រង​បន្ត​ថា អំណោយ​ទាំងនោះ​រួម​មាន ទឹកក្រូច​ចំនួន​២​កេស មី​កញ្ចប់​ចំនួន​២​កេស ឃី​ត មួយ​ឈុត ម៉ុង​៣ ទឹកត្រី​ចំនួន​៣​យួ ទឹក​ស៊ី​អ៊ិ​វ​ចំនួន​៣​យួ អង្ករ​ចំនួន​៦០​គីឡូក្រាម ស័ង្កសី​ចំនួន​១០​សន្លឹក និង​លុយ​ចំនួន​៤៥​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ