ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ចំណាស់​ម្នាក់​កំពុង​ជិះ​កង់​ត្រូវ​ម៉ូតូ​ក្មេង​ស្រី​ម្នាក់​បុក​ឲ្យ​រង​របួសធ្ងន់

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ លោកតា​ចំណាស់​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​កំពុង​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​ហើយ​ត្រូវ​ម៉ូតូ​បើកបរ​ដោយ​ក្មេង​ស្រី​ជិះ​ឌុ​ប​គ្នា​ពីរ​នាក់​ខាងក្រោយ​បុក​តា​កំពុង​តែ​ជិះ​កង់​លើ​ផ្លូវជាតិ​លេខ​៣៣A ស្ថិត​នៅ​ចំណុច​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមេសា…

ខេត្ត​កែប ៖ លោកតា​ចំណាស់​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​កំពុង​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​ហើយ​ត្រូវ​ម៉ូតូ​បើកបរ​ដោយ​ក្មេង​ស្រី​ជិះ​ឌុ​ប​គ្នា​ពីរ​នាក់​ខាងក្រោយ​បុក​តា​កំពុង​តែ​ជិះ​កង់​លើ​ផ្លូវជាតិ​លេខ​៣៣A ស្ថិត​នៅ​ចំណុច​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​ចរាចរ​ក្រុងកែប​ឲ្យ​ដឹង​ថា លោកតា​ដែល​ជា​ជន​រង​គ្រោះ​មានឈ្មោះ នៃ ឈិ​ន អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​(​របួសធ្ងន់​) ។

ចំណែក​អ្នកបើកបរ​ម៉ូតូ​បង្ក​មានឈ្មោះ អោ​ង ស្រី​ស្រស់ ភេទ​ស្រី អាយុ​១៦​ឆ្នាំ​(​របួសស្រាល​) និង​អ្នក​រួម​ដំណើរ​២​នាក់ ទី​១-​ឈ្មោះ ផាប់ សុ​ឃី​ម ភេទ​ស្រី អាយុ​១៦​ឆ្នាំ (​របួសស្រាល​) និង​ទី​២-​ឈ្មោះ គយ ស្រី​ពីងពាង ភេទ​ស្រី អាយុ​២១​ឆ្នាំ (​របួសស្រាល​) ទាំង​បី​នាក់​រស់នៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប ។

សមត្ថកិច្ច​ចរាចរ​បាន​បញ្ជាក់​ថា មក​ពី​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​ឲ្យ​ជួប​ហេតុ​ការ​យ៉ាង​ដូច្នេះ ចំពោះ​អ្នក​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​វត្ថុ​តាង​ម៉ូតូ និង​កង់​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ