ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​កើតហេតុហាក់ប្រផ្នូលមិនល្អ​គ្រួសារ​ហាម​គាត់​ដែរតែ​គាត់​នៅ​តែ​ទៅ

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​បាន​ដាច់ខ្យល់​ស្លា​ម​ភ្លាម​មួយ​រំពេច​បន្ទាប់​ពី​ជិះ​ម៉ូតូ​ដឹក​គ្រឿង​អេ​ត​ចាយ​យក​ទៅ​លក់​នៅ​ផ្សារ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១០៤​ជុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច…

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ម្នាក់​បាន​ដាច់ខ្យល់​ស្លា​ម​ភ្លាម​មួយ​រំពេច​បន្ទាប់​ពី​ជិះ​ម៉ូតូ​ដឹក​គ្រឿង​អេ​ត​ចាយ​យក​ទៅ​លក់​នៅ​ផ្សារ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១០៤​ជុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ុ​ក ថន អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាម​ការ​បំភ្លឺ​របស់​សាក្សី​គឺ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​ស្រាប់តែ​ឈប់​ម៉ូតូ​ហើយ​ធ្លាក់​ស្លាប់​តែ​ម្តង ។ បន្ទាប់​ពី​ឃើញ​ហេតុ​ការណ៍​ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​​ពិនិត្យ ។ ក្រោយ​ទទួល​សេចក្តីរាយការណ៍​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ​ទៅ​លើកសព​ជាល​ទ្ឋ​ផល​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​គឺ​ស្លាប់​ដោយសារ​ខ្យល់គរ​មិន​មាន​ពាក់​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ ។

បើ​តាម​សាច់ញាតិ​របស់​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គឺ​មុន​ពេល​ស្លាប់​ស្ត្រី​រង​គ្រោះ​ជា​មនុស្ស​មាន​ជម្ងឺលើសឈាម​ជា​ប្រចាំ​ហើយ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ហាម​មិន​ឱ្យ​ដឹក​គ្រឿង​អេ​ត​ចាយ​ទៅ​លក់​ដែរ​ព្រោះ​ទើបតែ​មាន​អាការ​វិល​មុខតែ​គាត់​មានះ​មិន​ព្រម​ស្តាប់​តាម​ឡើយ ។ ប្រភព​បន្ត​ថា​ពេល​នោះ​ស្ត្រី​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ដឹក​អេ​ត​ចាយ​គោលបំណង​ទៅ​លក់​នៅ​ផ្សារ​ពេជ្រនិល ឃុំ​ត្រែង​ត្រ​យឹ​ង លុះ​ជិះ​មក​ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​១០៤ ទំនងជា​វិលមុខ​ស្ត្រី​រង​គ្រោះ​បាន​ឈប់​ម៉ូតូ​ក៏​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ