ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទើបអាយុ​19​ឆ្នាំអាចគ្រង​តំណែង​ស្ដេច​អុក​ មិន​សរសើរ​មិន​បាន

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ទីបំផុត​យុវជន សុខ លឹ​ម​ហេង បាន​គ្រង​តំណែង​ជា​ស្ដេច​អុក​អង្គរ សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៨​បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​១៦​មេ​សា នៅ​ក្រុង​អង្គរខេត្តសៀមរាប ដោយ​បាន​ផ្ដួល​គូប្រកួត​ដែល សុទ្ធតែ​ជា​ជើង​ខ្លាំង​ក្នុង​នោះ​ក៏​មាន​ស្ដេច​អុកអង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៤-២០១៥​ឈាវ…

ខេត្តសៀមរាប ៖ នៅ​ទីបំផុត​យុវជន សុខ លឹ​ម​ហេង បាន​គ្រង​តំណែង​ជា​ស្ដេច​អុក​អង្គរ
សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៨​បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​១៦​មេ​សា នៅ​ក្រុង​អង្គរខេត្តសៀមរាប ដោយ​បាន​ផ្ដួល​គូប្រកួត​ដែល
សុទ្ធតែ​ជា​ជើង​ខ្លាំង​ក្នុង​នោះ​ក៏​មាន​ស្ដេច​អុកអង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៤-២០១៥​ឈាវ បូ​រ៉ា ផង​ដែរ​។

យុវជន សុខ លឹ​ម​ហេង អាយុ​១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា​គណនេយ្យ ធ្លាប់​​ចូលរួម​ប្រកួត​កីឡា​អុកចត្រង្គ​នេះ​ចំនួន​៣​ឆ្នាំ​រួច​មក​ហើយ និង​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​៣​នៅ​ឆ្នាំ​២០១៧ ។ ទោះបី​យ៉ាងណា សុខ លឹ​មហេង នៅ​តែ​ព្យាយាម​ចូលរួម​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ​បើ​ទោះជា​ព្រឹត្តិការណ៍​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ជើង​ខ្លាំង​មក​ពី​គ្រប់​ទិស​ទី​ក៏​ដោយ ក៏​គេ​មិន​ព្រម​រា​ថយ​ដែរ​។

ជាក់ស្ដែង​នៅ​ឆ្នាំ​២០១៨​នេះ សុខ លឹ​ម​ហេង បាន​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ ជាមួយ​កីឡាករ​ជើង​ខ្លាំង​ចំនួន​២៥​នាក់​ផ្សេង​ទៀត​ហើយ​ជា​លទ្ធផល
កីឡាករ​រូប​នេះ​បាន​ជាប់​ក្នុង​ចំណោម​បេក្ខភាព​៨​នាក់​ឡើង​ទៅ​ប្រកួត​ដណ្ដើម​តំណែង​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៨​នៅ​ខេត្តសៀមរាប ។

ឆ្លងកាត់​ការ​ប្រកួត​អស់​ជា​ច្រើន​ដំណាក់កាល​ទីបំផុត​គេ​បាន​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ចុង​ក្រោយ​ហើយ​បាន​ទម្លាក់​ស្ដេច​អុក​២​ជំនាន់​ឈាវ បូ​រ៉ា ឱ្យ​ធ្លាក់​មក​នៅ​ជើងឯក​រង​ទាំង​មិន​អស់ចិត្ត​។ ចំណែក​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​កីឡាករធឹ​ម ឌី​ណា និង​ចំណាត់​ថ្នាក់​លេខ​៤​បាន​ទៅ​លើ​កីឡាករ​ស៊ីវ ស៊ី​ន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា យុវជន​សុខ លឹ​ម​ហេង ដែល​គ្រង​តំណែង​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៨​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​៤២​លាន​រៀល​ក្នុង​នោះ​១០​លាន​រៀល​បាន​មក​ពី​ការ​ប្រកួត ២០​លាន​រៀល​បាន​មក​ពី​ការ​ឧបត្ថម្ភ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ១០​លាន​រៀល​បាន​ពី​លោក​អភិបាលខេត្ត និង​២​លាន​រៀល​បាន​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ