ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែ​ក្រោយ​នេះ ស្លាក​លេខ​ឌី​ជី​ថ​ល​គ្រោង​នឹង​សាកល្បង​ហើយ

6 ឆ្នាំ មុន

ស្លាក​យានយន្ត​ហាក់​មិន​ប្រែប្រួល​ច្រើន​ទេ ចាប់តាំងពី​រថយន្ត​បាន​បង្កើត​ឡើង​កាលពី​ជាង​១​សតវត្សរ៍​កន្លង​មក ប៉ុន្ដែ​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ស្លាក​លេខ​ឌី​ជី​ថ​ល​ត្រូវ​បាន​គេ​និយាយ​ថា អាច​នឹង​កើត​មាន​ឡើង ហើយ​វា​ពិតជា​អាច​កើត​មាន​មែន ដោយសារ​តែ​គេ​គ្រោង​នឹង​អនុវត្ត​សាកល្បង​នៅ​ទីក្រុង​ឌូ​បៃ​ឆាប់​ៗ​នេះ ។ យោង​តាម​សារព័ត៌មាន BBC…

ស្លាក​យានយន្ត​ហាក់​មិន​ប្រែប្រួល​ច្រើន​ទេ ចាប់តាំងពី​រថយន្ត​បាន​បង្កើត​ឡើង​កាលពី​ជាង​១​សតវត្សរ៍​កន្លង​មក ប៉ុន្ដែ​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ស្លាក​លេខ​ឌី​ជី​ថ​ល​ត្រូវ​បាន​គេ​និយាយ​ថា អាច​នឹង​កើត​មាន​ឡើង ហើយ​វា​ពិតជា​អាច​កើត​មាន​មែន ដោយសារ​តែ​គេ​គ្រោង​នឹង​អនុវត្ត​សាកល្បង​នៅ​ទីក្រុង​ឌូ​បៃ​ឆាប់​ៗ​នេះ ។

យោង​តាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា ឌូ​បៃ​នឹង​ចាប់ផ្តើម​សាកល្បង​ស្លាក​លេខ​ឌី​ជី​ថ​ល «​ស្លាក​លេខ​ឆ្លាត​វៃ​» នៅ​លើ​យានយន្ត​មួយ​ចំនួន​នៅ​ខែ​ក្រោយ ។ ហេតុផល​របស់​អាជ្ញាធរ​ទីក្រុង​ឌូ​បៃ​សម្រាប់​ការ​សាកល្បង​នេះ នឹង​អនុញ្ញាត​ឲ្យ​មានការ​ឆ្លើយ​តប​បន្ទាន់​កាន់តែ​លឿន ប្រសិនបើ​អ្នកបើកបរ​កំពុង​ជួប​គ្រោះថ្នាក់ ឬ​រថយន្ដ​ត្រូវ​គេ​លួច ។ សេវា​ដូច​ជា ការ​ចុះ​ឈ្មោះ​រថយន្ត​សា​ជា​ថ្មី ការ​បង់ប្រាក់ និង​ការ​ពិន័យ​ដោយសារ​ចត​ខុស នឹង​អាច​ទូទាត់​បាន​ភ្លាម​ៗ ដោយសារ​តែ​ស្លាក​លេខ​ពិសេស​នេះ ។

ប៉ុន្តែ​ដោយសារ​មានការ​បំពាក់​ប្រព័ន្ធ GPS ទៅ​លើ​ស្លាក​លេខ​នេះ ទើប​មាន​មតិ​មិន​គាំទ្រ​លើក​ឡើង​ថា វា​អាច​នឹង​បំពាន​ទៅ​លើ​ភាព​ឯកជន ។ លេខ​អាជ្ញាប័ណ្ណ​អាច​ផ្លាស់​ប្តូរ​ដោយ​​អាជ្ញាធរ​ដឹក​ជញ្ជូន​ពី​ចម្ងាយ មាន​ន័យ​ថា ពួក​គេ​អាច​នឹង​ត្រូវ​បាន​ជនខិលខូច​លួច (Hack) ។

BBC ក៏​បាន​និយាយ​ផង​ដែរ​ថា បរិយាកាស​វាល​ខ្សាច់​នៅ​ទីក្រុង​ឌូ​បៃ ជាមួយនឹង​កំ​ដៅ​ដីខ្សាច់ ក៏​អាច​ជា​បញ្ហា​ប្រឈម​ចំពោះ​បច្ចេកវិទ្យា​នេះ​ផង​ដែរ ។

នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បាន​ចាប់ផ្តើម​ធ្វើតេស្ត​សាកល្បង​លើ​ការ​ប្រើប្រាស់​ស្លាក​លេខ​ឆ្លាត​វៃ​តាំងពី​ឆ្នាំ​២០១៣ ។ នៅ​ដើមឆ្នាំ​នេះ ពួក​គេ​បាន​ចាប់ផ្តើម​អនុវត្ត​វា​ហើយ ។ នេះ​ពិតជា​បង្ហាញ​ពី​ទំនើប​កម្ម​ដ៏​លឿន​សម្រាប់​មនុស្សជាតិ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ