ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ជា​ច្រើន​បាន​ធ្លាយ ក្រោយ​ចាប់​ឃាតករ​នេះ​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ទីបំផុត​ ឃាតករ​កំណាច​ដែល​ប្លន់​សម្លាប់​នារី​ម៉ាស្សា ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​ថ្ងៃ​ទី​១៧ មេ​សា​នេះ ត្រូវ​បាន​ប៉ូលិស​នៃ​អធិការដ្ឋាន​ខណ្ឌចំការមន សហការ​ជាមួយ​និង​ខណ្ឌមានជ័យ កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ…

រាជធានីភ្នំពេញ ៖ ​ទីបំផុត​ ឃាតករ​កំណាច​ដែល​ប្លន់​សម្លាប់​នារី​ម៉ាស្សា ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​ថ្ងៃ​ទី​១៧ មេ​សា​នេះ ត្រូវ​បាន​ប៉ូលិស​នៃ​អធិការដ្ឋាន​ខណ្ឌចំការមន សហការ​ជាមួយ​និង​ខណ្ឌមានជ័យ កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បាន​ហើយ​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៨ មេ​សា  ក្រោយ​ការ​ចាប់ខ្លួន​ឃាតករ ទើប​បែកធ្លាយ​ថា បុរស​​ជា​ឃាតករ ​ត្រូវជា​មាបង្កើត​របស់​ថៅកែ​ហាង​ម៉ាស្សា​យីហោ KS ដែល​នាង​ធ្វើការ​ឱ្យ​នោះ ​ដោយ​បាន​ស្រឡាញ់​គ្នា ទោះបី​ខ្លួន​មាន​ប្រពន្ធ​កូន​រួច​ហើយ​ក្តី ក៏​បាន​ប្រចណ្ឌ​ហើយ​ខឹង​នាង​ព្រោះ​ឃើញ​នាង​ឧស្សា​ហ៍​ចេញ​ក្រៅ​ញឹក​ពេក ទើប​បង្ក​ជា​ជម្លោះ​និង​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​វាយ​សម្លាប់​យ៉ាង​សា​ហាវឃោរ​ឃៅ​បែប​នេះ​តែ​ម្តង ព្រមទាំង​ដោះ​យក​គ្រឿងអលង្ការ​ដែល​មាន​ដូច​ជា ខ្សែ​.​ក ខ្សែដៃ ខ្សែជើង ចិញ្ចៀន ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​មួយ​គ្រឿង​ រួច​គេចខ្លួន​ធ្វើ​មិនដឹង ។

លោក ហ៊ា​ង ថា​រ៉េ​ត អធិការ​ង​នគរបាល​ខណ្ឌចំការមន​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ឃាតករ​ដែល​ឃាត់ខ្លួន​បាន​នៅ​ពេល​នេះ​ ឈ្មោះ ហុង សុខ​ហេង អាយុ​៤១​ឆ្នាំ មុខរបរ​ជា​អ្នក​កាន់​ឡ​ស្ទី​ម បច្ចុប្បន្ន​ស្នាក់​នៅ​ហាង​ម៉ាស្សា KS ។ ជនសង្ស័យ​ជា​ឃាតករ​កំណាច​រូប​នេះ​ ឈ្មោះ ហុង សុខ​ហេង បាន​សារភាព​ថា មូលហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​សម្លាប់​នារី​ម៉ាស្សា​នោះ គឺ​ដោយសារ​តែ​ខ្លួន​និង​រូប​នាង​បាន​ស្រឡាញ់​គ្នា ហើយ​ខឹង​នឹង​រូប​នាង​ឧស្សាហ៍​ចេញ​ក្រៅ​ញឹកញាប់​ពេក ទើប​មានការ​ឈ្លោះប្រកែក​គ្នា ។ ពេល​ឈ្លោះ​នោះ​ នាង​បាន​យក​កាំបិត​ចាក់​ខ្លួន​ត្រូវ​ត្រង់​ភ្លៅ​ចំនួន​១​កាំបិត ធ្វើ​ឱ្យ​ខ្លួន​ខឹង​ក៏​ចាប់​ក្បាល​នាង​បោក ហើយ​យក​ខ្សែ​កៀប​
សក់​ទៅ​រឹត​.​ក​ឱ្យ​ស្លាប់​តែ​ម្តង​ទៅ ។ បុរស​ដដែល​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា ចំណែកឯ​ខ្សែ​.​ក ខ្សែដៃ ខ្សែជើង ចិញ្ចៀន​ និងទូរស័ព្ទ​ដៃ​មួយ​គ្រឿង ពិតជា​ខ្លួន​បាន​ប្រមូល​យកមែន ។ ពេល​នេះ​សមត្ថកិច្ច​បាន​ប្រមូល​យក​មក​វិញ​គ្រប់​ចំនួន​ហើយ ។ ឯ​ឃាតករ​ត្រូវ​បាន​ បង្ក​សំណុំរឿង​បញ្ជូន​ទៅ​ឱ្យ​ទទួលទោស​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ