ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ម្នាក់​នេះ​អាច​នឹង​ឆក់​ពាន Ballon d’Or ពី Messi ឬ Ronaldo ឆ្នាំ​នេះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រចាំ​ក្លិប​ហង្ស​ក្រហម Mohamed Salah បាន​ក្លាយទៅជា​គូប្រជែង​យក​ពាន Ballon d’Or…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រចាំ​ក្លិប​ហង្ស​ក្រហម Mohamed Salah បាន​ក្លាយទៅជា​គូប្រជែង​យក​ពាន Ballon d’Or ជាមួយនឹង​ជើង​ខ្លាំង​ពិភពលោក Messi និង Ronaldo ។ នេះ​បើ​តាម​សម្តី​របស់​វីរបុរស​ក្លិប​ហង្ស​ក្រហម Robbie Fowler ។

ដូច​ជា​អត្ថបទ​មុន​បាន​ចុះ​រួច​មក​ហើយ​ថា Salah នៅ​ពេល​នេះ​វ៉ា​ដាច់ Messi ក្នុង​ដំណើរ​ទៅ​យក​ពាន​ស្បែកជើង​មាស European Golden Shoe ហើយ ដោយ​ឈរ​នៅ​លំដាប់​ទី​មួយ​លើ​តារាង ខណៈ​ដែល Messi នៅ​លំដាប់​ទី​ពីរ ។ តែ​នៅ​ពេល​នេះ គេ​នៅ​ខ្វះ​តែ​មួយ​គ្រាប់​ទៀត​ទេ​ក្នុង​ការ​ប្រកួត Premier League ៣៨​ប្រកួត ដើម្បី​ឲ្យ​ស្មើ​ទៅ​នឹង​ជើង​ខ្លាំង Ronaldo ។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​វីរបុរស​ក្លិប​ហង្ស​ក្រហម Robbie Fowler ជឿជាក់​ថា Salah នឹង​ក្លាយទៅជា​គូប្រជែង​ជាមួយ Messi និង Ronaldo ក្នុង​ការ​ដណ្តើម​យក​ពាន Ballon d’Or ។

Robbie បាន​ប្រាប់​ទៅ​កាន់ Daily Mirror ថា «​ខ្ញុំ​និយាយ​យ៉ាង​ជឿជាក់​ថា Salah កំពុង​ខិត​ទៅ​ជិត​កម្រិត​របស់​កីឡាករ Messi និង Ronaldo ហើយ ។ កុំ​ថា​ខ្ញុំ​ខុស​អី ! ខ្ញុំ​ដឹង​ថា កីឡាករ​ទាំង​ពីរ​នោះ គឺជា​កីឡាករ​ខ្លាំង​លំដាប់​ពិភពលោក ។ តែ​ពេល​នេះ Salah បាន​ឡើង​ជិត​ដល់​កម្រិត​ពួក​គេ​ហើយ ។ នេះ​អាច​ឲ្យ Salah ឈ្នះ​ពាន Ballon d’Or បាន​ថែម​ទៀត​ផង ព្រោះថា​រូបគេ​បាន​លើកមុខ​មាត់​ប្រទេស​របស់​ខ្លួន (​អេ​ហ្ស៊ី​ប​) ឲ្យ​ពិភពលោក​ឃើញ​នៅ World Cup ។ អ្នក​ឲ្យ​ពិន្ទុ​នឹង​មើលឃើញ​ភាព​អស្ចារ្យ​ទាំងនេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ