ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ធ្លាក់​ភ្នែក​បើក​ម៉ូតូ​បុក​រថយន្ត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ខ្ចី​ម៉ូតូ​គេ​ទៅ​ទិញ​បាយ​ហូប ត្រលប់​មក​វិញ​ជិះ​ម៉ូតូ​បុក​រថយន្ត​ធ្វើ​ឲ្យ​រង​ការ​ខូចខាត​អត់​មាន​លុយ​សង​ទាញ​បាយ​កញ្ចប់​ដែល​ទើបនឹង​ទិញ​យក​មក​ហូប​តែ​ម្តង សមត្ថកិច្ច​ឃាត់​យក​ទៅ​អប់រំ​កាល​វេលា​ម៉ោង​០៦​នឹង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ចំការឪឡឹក​១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ខ្ចី​ម៉ូតូ​គេ​ទៅ​ទិញ​បាយ​ហូប ត្រលប់​មក​វិញ​ជិះ​ម៉ូតូ​បុក​រថយន្ត​ធ្វើ​ឲ្យ​រង​ការ​ខូចខាត​អត់​មាន​លុយ​សង​ទាញ​បាយ​កញ្ចប់​ដែល​ទើបនឹង​ទិញ​យក​មក​ហូប​តែ​ម្តង សមត្ថកិច្ច​ឃាត់​យក​ទៅ​អប់រំ​កាល​វេលា​ម៉ោង​០៦​នឹង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ស្រវឹងស្រា​មានឈ្មោះ ដូង ជៀន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខ្ចី​ម៉ូតូ​គេ​ជិះ​ម៉ាក​សង់​កូរ៉េ ពណ៌​ទឹកក្រូច អត់​ផ្លា​ក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក Camry hybrid ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២Q-៩០៦២ បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ជិះ​បញ្ច្រាសទិស​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​រង​គ្រោះ​បើកបរ​ដោយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ស្ត្រី​ម្នាក់ បាន​ប្រកាន់​ខាងស្តាំ​ត្រឹមត្រូវ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ បើក​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជិះ​រេ​ពេញ​ផ្លូវ ហើយ​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​រង​គ្រោះ​ពេញទំហឹង បណ្ដាល​ឲ្យ​ខូចខាត​ផ្នែក​ខាងឆ្វេង ហើយ​ម៉ូតូ​បង្ក​ខាងលើ​បាន​ដួល​ត្រលប់​ត្រលិន​តែឯង តែ​មិន​មាន​រង​បួសរ​ធ្ងន់ធ្ងរ​ឡើយ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​ភាគី​ខាង​រថយន្ត​បាន​ឃាត់​បុរស​ជា​អ្នក​ម៉ូតូ​ភ្លាម​ៗ​ផង​ដែរ ហើយ​អ្នក​បើក​ម៉ូតូ​បង្ក​សុំ​ទោស បាន​សំពះ​២​ទៅ​៣​ដង ហើយ​បន្ទាប់​ភាគី​ខាង​រថយន្ត​រង​គ្រោះ​ឃើញ​អ្នក​ជិះ​ម៉ូតូ​ខាងលើ​គ្មាន​សមត្ថភាព​សង​ថ្លៃ​ជួសជុល​ជួល​រថយន្ត ក៏​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​បុរស​ជា​បើកបរ​ម៉ូតូ​ខាងលើ ពេល​ភាគី​ខាង​រថយន្ត​កំពុង​ឃាត់​ឲ្យ​ជំនាញ​ចរាចរណ៍ បុរស​ខាងលើ​មិន​ខ្វល់​ចង់​យក​ទៅ​ណា​ក៏​យក​ទៅ បាន​យក​បា​យមក​អង្គុយ​ហូប​សិន ព្រោះ​គាត់​ទើបនឹង​មក​ពី​ទិញ​បាយ​យក​ទៅ​ហូប ។

បើ​តាម​សម្ដី​រៀបរាប់​របស់​បុរស​ខាងលើ​បាន​និយាយ​ប្រាប់​ថា រូប​គាត់​គ្មាន​ទីលំនៅ និង​ស្នាក់​អាស្រ័យ​ត្រឹមត្រូវ​ទេ គឺ​គាត់​លក់​ដី​ផ្ទះ​អស់ហើយ សព្វថ្ងៃ​សុំ​គេ​នៅ​តាម​សំយាបផ្ទះ​គេ​ទេ ហើយ​ម៉ូតូ​ខាងលើ​ខ្ចី​គេ​ទៅ​ទិញ​បាយ​ហូប​ទេ គឺ​រកបាន​ប៉ុន្មាន​ហូប​ប៉ុណ្ណឹង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​ដោយ​មិន​ទាមទា​សំណង​ឡើយ គ្រាន់តែ​ឲ្យ​ជំនាញ​ចរាចរណ៍​ពោធិ៍​សែន​ជ័យ​យក​ទៅ​អប់រំ​ណែនាំ​ចាំ​ស្វាង​ស្រា​ទើប​ឲ្យ​ត្រលប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ