ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ម៉ូតូ​៣​គ្រឿង​បន្ត​គ្នា របួសធ្ងន់​ស្រាល​៦​នាក់​មាន​ថៃ​ម្នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ (ព័ត៌មានបឋម) មនុស្ស​ប្រុស​ស្រី​៦​នាក់​រួម​ទាំង​ជនជាតិ​ថៃ​ម្នាក់​ផង​រង​របួសធ្ងន់​ស្រាល​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កាម​រី​បុក​ម៉ូតូ ដែល​បញ្ច្រាសទិស​គ្នា​ចំនួន​៣​គ្រឿង​លើ​ដងផ្លូវ​ជាតិ​លេខ​៥៩ ក្នុងភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ នៅ​វេលា​ម៉ោង​៨…

ខេត្តបន្ទាយមានជ័យ ៖ (ព័ត៌មានបឋម) មនុស្ស​ប្រុស​ស្រី​៦​នាក់​រួម​ទាំង​ជនជាតិ​ថៃ​ម្នាក់​ផង​រង​របួសធ្ងន់​ស្រាល​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កាម​រី​បុក​ម៉ូតូ ដែល​បញ្ច្រាសទិស​គ្នា​ចំនួន​៣​គ្រឿង​លើ​ដងផ្លូវ​ជាតិ​លេខ​៥៩ ក្នុងភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ នៅ​វេលា​ម៉ោង​៨ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៨ មេ​សា ២០១៨​នេះ​។ ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទាំងអស់​នៅ ឡើយ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​និយាយ​ថា ជន​រង​គ្រោះ​ទាំង​៦​នាក់ ជា​អ្នកស្រុក​ម៉ា​ឡៃ​។

ចំណែក​រថយន្ត​បង្ក​ប្រភព​ថា ជា​អ្នក​ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ​ដូច​គ្នា ហើយ​ភាគី​រថយន្ត​បាន​គេចខ្លួន​បាត់​ស្រមោល​។ រីឯ​ម៉ូតូ​ជន​រង​គ្រោះ​រង​ការ​ខូចខាត​មាន ម៉ាក​ឃ្លី​ក​១​គ្រឿង ហុងដា​ឌ្រី​ម​សេ​១២៥ ចំនួន​២​គ្រឿង ពេល​នេះ​សមត្ថកិច្ច​កំពុង​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ទួល​ពង្រ​។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ