ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចង.ក​សម្លា.ប់​ខ្លួន នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ខឹង​នឹង​ប្រពន្ធ​ស្តីបន្ទោស​បន្តិចបន្តួច​បាន​សម្រេចចិត្ត​ចង​ស្លាប់​ខ្លួនឯង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ប្រពៃណី​ជាតិខ្មែរ ស្លាប់​ចោល​ប្រពន្ធ និង​កូន​ទាំង​៣​នាក់ ហើយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៧ មេ​សា ២០១៨​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​អូរ​សោម…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ខឹង​នឹង​ប្រពន្ធ​ស្តីបន្ទោស​បន្តិចបន្តួច​បាន​សម្រេចចិត្ត​ចង​ស្លាប់​ខ្លួនឯង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ប្រពៃណី​ជាតិខ្មែរ ស្លាប់​ចោល​ប្រពន្ធ និង​កូន​ទាំង​៣​នាក់ ហើយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៧ មេ​សា ២០១៨​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​អូរ​សោម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ជន​រង​គ្រោះ​ឈ្មោះ ព្រាប សុខា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

 ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ចាន់ នួន អាយុ​៤៩​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចម្ការ មានកូន​៣​នាក់​។ ស្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​បាន​ផឹកស៊ី​ស្រវឹង​ជោគ​ជាំ ដោយ​ខុស​ប្លែក ពី​សព្វដង​។ ខណៈនោះ​រូប​ខ្លួន​ជា​ប្រពន្ធ​បាន​ស្តីបន្ទោស​បន្តិចបន្តួច ស្រាប់តែ​ឡើង​ទៅ​លើ​ផ្ទះ​យក​ខ្សែ​អង្រឹង​ចងក ជាប់​នឹង​ថ្នឹ​ម​ផ្ទះ​ស្លាប់​ចោល​ប្រពន្ធ និង​កូន​។ ក្រោយ​ពី​កើតហេតុ​រូប​ខ្លួន​ជា​ប្រពន្ធ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ផង​ដែរ​។

នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​រួច​មក កម្លាំង​នគរបាល​ផ្នែក​ជំនាញ បាន​ចុះ​ទៅ​ដល់​កន្លែងធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ