ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ថ្មី​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត និង​ដាក់​បម្រាម​ជា​ទឹកប្រាក់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រយៈពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​៣​ថ្ងៃ​កន្លង​មកនេះ អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​ប្រជ្រៀត​គ្នា ទៅ​កន្លែង​ដើម​ដូង​ទេ​ដែល​ជា​កន្លែង​រមណីយដ្ឋាន​ថ្មី​សន្លាង​នៅ​ព្រែក​ត​ភ្ជាប់​ពី​រមណីយដ្ឋាន​ទឹកឈូ​។ រមណីយដ្ឋាន​ដែល​គេ​ចូល​ទៅ​លេង​កន្លែង​ដើម​ដូង​ទេរ​នោះ​សិ្ថ​ត​នៅ​ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត​។…

ខេត្តកំពត ៖ រយៈពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​៣​ថ្ងៃ​កន្លង​មកនេះ អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​ប្រជ្រៀត​គ្នា ទៅ​កន្លែង​ដើម​ដូង​ទេ​ដែល​ជា​កន្លែង​រមណីយដ្ឋាន​ថ្មី​សន្លាង​នៅ​ព្រែក​ត​ភ្ជាប់​ពី​រមណីយដ្ឋាន​ទឹកឈូ​។ រមណីយដ្ឋាន​ដែល​គេ​ចូល​ទៅ​លេង​កន្លែង​ដើម​ដូង​ទេរ​នោះ​សិ្ថ​ត​នៅ​ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត​។ គេ​បានដឹង​ថា​រមណីយដ្ឋាន​ដើម​ដូង​ទេរ​នេះ​ទើបតែ​ចាប់​ល្បីឈ្មោះ​នៅ​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ ប៉ុន្តែ​អ្វី​ដែល​បាន​មើលឃើញ​នោះ ពិតជា​ព្រឺព្រួច​បំផុត ហើយ​បើ​មិន​ប្រយ័ត្ន​ទេ​អាច​នឹង​ជួប​គ្រោះថ្នាក់​។

អ្នកទិញ​សំបុត្រ​ឡើង​ទៅ​កាន់​គោលដៅ​រអិល តាម​ស្នូក​បោះពួយ​ទៅ​ទឹក​ព្រែក និង​ជិះ​ទោង​យោល​ទៅ​យោល​មក ធ្លាក់​ទៅ​ក្នុង​ទឹក​ព្រែក​ផង​ដែរ រួម​មាន​ទូក​ជិះ និង​ហែល​ទឹក​ព្រែក​ក៏​មាន​។ នៅ​កន្លែង​ដើម​ដូង​ដុះ​ទេរ​ទាប​ក្បែ​មាត់​ព្រែក នោះ​អ្នក​ដែល​ចូល​ទៅ​ផ្ញើ​រថយន្ត​មួយ​គ្រឿង​៤​ពាន់​រៀល​-​មនុស្ស​ម្នាក់​២​ពាន់​រៀល​-​ផ្ញើ​ម៉ូតូ​មួយ​គ្រឿង​២​ពាន់​រៀល​-​អ្នក​ឡើង​ជិះ​ស្នូក​រអិល​បោះពួយ​សំដៅ​ទឹក​៣​ដុល្លារ និង​ជន​ណា​បាន​បេះ​ផ្លែ​ឈើ​ត្រូវ​ពិន័យ​ប្រាក់​ចំនួន​៥០​ដុល្លារ​ផង​ដែរ​។ បុត្រ ឆា​ម​សិទ្ធិ​ការ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មក​ពី​ស្រុក​ឈូក មក​លេង​ក​ម្សា​ន​ដើម​ដូង​ទេរ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្លួន​រួម​ទាំង​មិត្តភក្តិ​ឯទៀត​បាន​នាំ​គ្នា​មក​លេង​។

ប្អូនប្រុស​និយាយ​ថា ខ្ញុំ​ខ្លាច​គ្រោះថ្នាក់​ណាស់​ការ​លេង​កម្សាន្ត​បែប​នឹង និង​ម្យ៉ាងទៀត​ត្រង់​ណា​ក៏​ស​សេរ​បម្រាម​ហាម​ដែរ ដូច​ជា​ការ​បេះ​ផ្លែ​ឈើ​ពិ​និ​យ​៥០​ដុល្លារ​ជាដើម​។ ទោះជា​បែប​ណា​ក៏​ដោយ កន្លែង​រមណីយដ្ឋាន​មួយ​នេះ ត្រូវ​បាន​គេ​ធ្វើ​កន្លែង​សង្គ្រោះ​បន្ទាន់​មួយ​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​លេង​ទឹក​ទេ​។ លោក អ៊ឹម ច​ន្ទ័​សាធន អភិបាលរង​ស្រុក​ទឹកឈូ បាន​ប្រាប់​ឲ្យ​ដឹង​ថា កន្លែង​ដើម​ដូង​ទេ​នោះ​ជា​កន្លែង​ថ្មី​ទេ ហើយ​ក៏​ជា​កន្លែង​ឯកជន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ