ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​វិញ សប្បាយ​រីករាយ​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ភាគច្រើន​ជា​កម្មករ ដែល​បាន​វិល​ត្រលប់​ទៅ​រាជធានី​ភ្នំពេញ​វិញ បាន​សម្ដែង​នូវ​ទឹកចិត្ត​រីករាយ​ត្រេកអរ​ជា​ខ្លាំង ព្រោះតែ​បាន​ជិះ​រថយន្តក្រុង​ដោយ​ឥត​គិតថ្លៃ​។ ប្រជាពលរដ្ឋ​លើក​ឡើង បែប​នេះ ខណៈ​ដែល​ពេល​គាត់​កំពុង​តែ​ឡើង​ជិះ​រថយន្តក្រុង វិល​ត្រលប់​ទៅ​វិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ភាគច្រើន​ជា​កម្មករ ដែល​បាន​វិល​ត្រលប់​ទៅ​រាជធានី​ភ្នំពេញ​វិញ បាន​សម្ដែង​នូវ​ទឹកចិត្ត​រីករាយ​ត្រេកអរ​ជា​ខ្លាំង ព្រោះតែ​បាន​ជិះ​រថយន្តក្រុង​ដោយ​ឥត​គិតថ្លៃ​។ ប្រជាពលរដ្ឋ​លើក​ឡើង បែប​នេះ ខណៈ​ដែល​ពេល​គាត់​កំពុង​តែ​ឡើង​ជិះ​រថយន្តក្រុង វិល​ត្រលប់​ទៅ​វិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨​នេះ ក្រោយ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​បាន​បញ្ជ​ប់​។ ប្រជាពលរដ្ឋ​ដែល​កំពុង​ជិះ​រថយន្តក្រុង​ទាំងនោះ​ខ្លះ​លើក​ឡើង​ថា គាត់​មក​លេង​ស្រុក​កំណើត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​៣​ថ្ងៃ​ហើយ ពេល​នេះ​គាត់​ត្រូវ​ទៅ​ផ្ទះ​គាត់​វិញ​នៅ​រាជធានី​ភ្នំពេញ ។ ខ្លះ​ទៀត​បាន​និយាយ​ថា កាល​មុន​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ចឹ​ង ក្រុម​កម្មករ​រោច​ក្រ​ដូច​រូប​គាត់​ចឹ​ង​ត្រូវ​ចំណាយ​ប្រាក់​ក្នុង ការ​ធ្វើ​ដំណើរ​ទាំង​ទៅ និង​មក​។ តែ​ឆ្នាំ​នេះ​បាន​រថយន្ត​ជិះ​ទាំង​ទៅ និង​មក មិន​អស់​លុយ​ចឹ​ង​គាត់​សប្បាយ​រីក រាយ​ខ្លាំង​ណាស់​។

គាត់​ថា ឆ្នាំ​ក្រោយ​សូម​ឲ្យ​រាជរដ្ឋាភិបាល ដាក់​រថយន្ត​ឲ្យ​បាន​ច្រើន​ជាង​នេះ​។ ពួក​គាត់​សូម​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដាក់​រថយន្តក្រុង​ជា​ច្រើន​គ្រឿង​សម្រាប់​ដឹក​ប្រជាពលរដ្ឋ ទៅ និង​មក​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ព្រោះ​នេះ​ជា​ការ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​សោហ៊ុយ របស់​ពួក​គាត់ ហើយ​ពួក​គាត់​សំណូមពរ​ដល់​សម្តេច សូម​ឲ្យ​ឆ្នាំ​ក្រោយ មាន​រថយន្ត​ដឹក​ប្រជាពលរដ្ឋ​បែប​នេះ​ទៀត​។ ទោះជា​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​អ្នកដំណើរ​ទាំងនោះ​បាន​និយាយ​ថា ការ​ដឹក​អ្នកដំណើរ​មិន​យក​ប្រាក់ ដែល​ជា​អនុសាសន៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ​មាន​ខ្លះ​មិនដឹង​នៅឡើយ​ទេ ហេតុនេះ​ហើយ​ទើប​គេ​ឃើញ​មាន​ប្រជាពលរដ្ឋ ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ឡើង​ជិះ រថយន្ត​តាក់ស៊ី ដែល​ត្រូវ​ចំណាយ​ប្រាក់​ទៅ​វិញ​។

 ដែល​បញ្ហា​នេះ គួរ​ណាស់​តែ​អាជ្ញាធរ​មូលដ្ឋាន ពិសេស​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ជួយ​ផ្សព្វផ្សាយ​ប្រាប់​អ្នកដំណើរ​ដែល​ត្រូវ​ទៅ​ភ្នំពេញ សូម​ជិះ​រថយន្តក្រុង​ដោយ​ឥ​គិតថ្លៃ ទើប​ជា​ការ​ប្រសើរ​។ ព្រោះ​បើ​តាម​ទិ​ដ្ឋា​ភាព​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា​នេះ រថយន្តក្រុង​របស់​រដ្ឋ​ចំនួន​៣​គ្រឿង បាន​បញ្ឈរ​រង់ចាំ​អ្នក​ឡើង​ជិះ​តែ​មិនសូវ​មាន​ឡើយ ប៉ុន្តែ​សម្រាប់​តាក់ស៊ី​វិញ មាន​អ្នក​សម្រុក​គ្នា​ឡើង​ជិះ​ច្រើន​គ្នា​។ ហើយ​បើ​តាម​អ្នក​បើករថយន្ត​ក្រុង​ទាំងនោះ​បាន​ប្រាប់​ថា រថយន្ត​ដឹក​អ្នកដំណើរ​ពី​ខេត្តកំពង់ឆ្នាំង វិល​ត្រលប់​ទៅ​ភ្នំពេញ​វិញ មាន​ចំនួន​៣​គ្រឿង ប៉ុន្តែ​មិនសូវ​មាន​មនុស្ស​ឡើង​ជិះ​ទេ ប្រហែល​ខ្លះ​ពិតជា​មិនដឹង​ពិតមែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ