ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់ លោកតា​ឌុ​ប​យាយ​ឆ្លងថ្នល់​ត្រូវ​រថយន្ត​ធុន​យក្ស​បុក​អូស​ក្រោម​រថយន្ត

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រង​បួស​ធ្ងន់ធ្ងរ​ហើយ​បាន​ស្លាប់ ​ខណៈ​ដែល​ក្រុម​គ្រួសារ​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្តស្វាយរៀង និង​បុរស​ជា​ប្តី​រង​របួសធ្ងន់​រួម​ម្ចាស់ផ្ទះ​លក់​អីវ៉ាន់​ម្នាក់​ទៀត​រង​របួសស្រាល ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឱ្យ​រន្ធត់​ដែល​លោកតា​ជា​ប្តី​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​បង់លុយ​ធានា​គារ​មួយ​នៅ​ទីប្រជុំជន​ផ្សារ​ជី​ភូ​ហើយ​បាន​ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​ធុន​យក្ស​ដឹក​ដី​បុក​អូស​ក្រោម​រថយន្ត​ជាង​១០​ម៉ែត្រ​បណ្តាល​ឱ្យ​ស្ត្រី​ចំ​ណាស់​ស្លាប់ និង​បុរស់​ជា​ប្តី​រង​របួសធ្ងន់ រីឯ​ម្ចាស់ផ្ទះ​របួសស្រាល ។…

ខេត្តស្វាយរៀង ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រង​បួស​ធ្ងន់ធ្ងរ​ហើយ​បាន​ស្លាប់ ​ខណៈ​ដែល​ក្រុម​គ្រួសារ​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្តស្វាយរៀង និង​បុរស​ជា​ប្តី​រង​របួសធ្ងន់​រួម​ម្ចាស់ផ្ទះ​លក់​អីវ៉ាន់​ម្នាក់​ទៀត​រង​របួសស្រាល ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឱ្យ​រន្ធត់​ដែល​លោកតា​ជា​ប្តី​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​បង់លុយ​ធានា​គារ​មួយ​នៅ​ទីប្រជុំជន​ផ្សារ​ជី​ភូ​ហើយ​បាន​ជិះ​ម៉ូតូ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​ធុន​យក្ស​ដឹក​ដី​បុក​អូស​ក្រោម​រថយន្ត​ជាង​១០​ម៉ែត្រ​បណ្តាល​ឱ្យ​ស្ត្រី​ចំ​ណាស់​ស្លាប់ និង​បុរស់​ជា​ប្តី​រង​របួសធ្ងន់ រីឯ​ម្ចាស់ផ្ទះ​របួសស្រាល ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨​នៅ​លើ​ផ្លូវជាតិ​លេខ​០១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤១-១៤២ ស្ថិត​ក្នុងភូមិ​កណ្តៀង​រាយ ឃុំ​កណ្ដៀង​រាយ ស្រុក ស្វាយ​ទាប ខេត្តស្វាយរៀង ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​មាន​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង ១C-៦២២៨ បើកបរ​ដោយ​ឈ្មោះ លី សាបាន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ជប់ ឃុំ​កណ្តៀ​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង (​មិន​ពាក់មួក​សុវត្ថិភាព​) ឌុ​ប​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ សួ​ស សំ​អី ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ត្រូវជា​ប្រពន្ធ រស់នៅ​ភូមិ​ជប់ ឃុំ​កណ្តៀ​រាយ ស្រុក​ស្វាយ​ទាប (​មិន​ពាក់មួក​) ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ក្នុង​គោលបំណង​ទៅ​បង់លុយ​ធានា​គារ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ឆ្លងថ្នល់​បត់​ទៅ​ទិស​ខាងកើត​ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​១​គ្រឿង ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង ៣A-០៥១៧ បើកបរ​ពី​ទិស​ខាង​កើតមក​លិច​យ៉ាង​លឿន​ក៏​បណ្តាល​ឲ្យ​បុក​ចំ​ពី​ចំហៀង​ម៉ូតូ​ពេញទំហឹង​អូស​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ជាង​១០​ម៉ែត្រ ហើយ​រថយន្ត​នោះ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​សំ​យ៉ាប​មុខ​ផ្ទះ​លក់​ឥ​វ៉ា​ន់​ចាប់ហួយ​នៅ​ខាងត្បូង​ផ្លូវ និង​ប៉ះ​មនុស្ស​ដែល​កំពុង​នៅ​មុខ​ផ្ទះ​ឈ្មោះ ម៉ែ​ន សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ រង​របួសស្រាល ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បង្កហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ពី​កន្លែង​កើត​បាត់​ស្រមោល​តែ​ម្តង ។ ចំណែក​អ្នក​រង​របួស​ទាំងអស់​បា​នប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្វាយ​ទាប ប៉ុន្តែ​ដោយ​ជន​រង​គ្រោះ​ស្ត្រី​ចំណាស់​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​ប​ញ្ជួ​ន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​បន្ត​តែ​អកុសល​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ត ចំណែក​បុរស​ជា​ប្តី​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។ រីឯ​មធ្យោបាយ​ទាំង​ពីរ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ