ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជា​ចេតនា ឬ​មួយ​យ៉ាងណា បើ​លេង​ខ្លាំង​ចឹ​ង​ៗ​នោះ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​បញ្ជាក់​ថា ស្ថាប័ន​ជំនាញ​កំពុង​តែ កសាង​សំណុំរឿង​ករណី​ភ្លើង​ឆេះ​ឡាន វត្ថុ​តាង​បទល្មើស​ព្រៃឈើ ដែល​រក្សា​ទុក​នៅ​ក្នុង​ស្នាក់ ការ​រដ្ឋបាល​ព្រៃឈើ ទៅ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់…

ខេត្តក្រចេះ ៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​បញ្ជាក់​ថា ស្ថាប័ន​ជំនាញ​កំពុង​តែ កសាង​សំណុំរឿង​ករណី​ភ្លើង​ឆេះ​ឡាន វត្ថុ​តាង​បទល្មើស​ព្រៃឈើ ដែល​រក្សា​ទុក​នៅ​ក្នុង​ស្នាក់ ការ​រដ្ឋបាល​ព្រៃឈើ ទៅ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដើម្បី​មាន​វិធានការ​រកមុខ​សញ្ញា​ជន​បង្ក ។ ព្រោះថា ករណី​នេះ វា​មិនមែន​ជា​ឧប្បត្តិហេតុ​នោះ​ទេ វា​ជា​ចេតនា​របស់​ជន​បង្ក​ដែល​ប៉ុនប៉ង ដុត​បំផ្លាញ​រថយន្ត​ដែល​ជា​វត្ថុ​តាង​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ បង្ក​ឲ្យ​កើត​មាន​ជា​មហន្តរាយ​ធ្ងន់ធ្ងរ ។

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មេ​សា​នេះ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ លោក អ៊ី​ង ស៊ី ណា​ង​បាន​អះអាង មេព្រៃ​បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​នគរបាល និង​អយ្យការ ដើម្បី​មាន​វិធានការ​ស្រាវជ្រាវ​រកមុខ​ជន​បង្ក​លើ​ករណី​នេះ ។

ការ​បញ្ជាក់​របស់​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​ធ្វើ​ឡើង​ក្រោយ​រយៈពេល​៣​ថ្ងៃ គឺ​កាលពី​យប់​ថ្ងៃ​ទី​១៦ មេ​សា មាន​ករណី​ភ្លើង​ឆេះ​រថយន្ត​បទល្មើស​ដឹកឈើ​មួយ គ្រឿង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ស្ថានីយ​បណ្តុះ​កូន​ឈើ​ខ្សា​រ ដែល​មាន​ទីតាំង​ជាប់ និង​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុង​ដែន​គ្រប់គ្រង របស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ។

បើ​ទោះជា​ការ​ឆេះ​នេះ​ត្រូវ​បាន​អាជ្ញាធរ​កំណត់​ថា ជា​ឧប្បត្តិហេតុ​ដោយសា​រទុស្ស​ក្បាល អា​គុយ​រថយន្ត ទើប​បង្ក​ឲ្យ​មានការ​ឆេះ​រាលដាល ឬ​ក៏​ជា​ចេតនា​របស់​ជន​បង្ក​យ៉ាងណា​ក៏​ដោយ ក៏​ការ​ឆេះ​នេះ មិន​បាន​រាលដាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ដែរ ដោយសារ​តែ​ភ្លាម​ៗ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ស្រុក​ចិត្រ​បុរី ចុះ​ជួយ​បាញ់​ពន្លត់ ទប់ស្កាត់​បាន​ទាន់​ពេលវេលា ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​រង​ការ​ឆេះ​នេះ ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុ​ង គឺ​បាន​ចាប់​បង្ក្រាប​កាលពី​អំឡុង​កន្លះ​ឆ្នាំ​មុន ពាក់ព័ន្ធ និង​ករណី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ។ ហើយ​ការ​ឆេះ​នោះ​ក៏​មិន​មាន​បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​អ្វី​នោះ​ដែរ ដោយ​គ្រាន់តែ​មាន​រថយន្ត សាំ​យ៉ុ​ង​១​គ្រឿង និង​ឈើ​ក្តារ​ដែល​ផ្ទុក​នៅ​ពីលើ​មាន​ចំនួន​តិចតួច​ត្រូវ​បាន​ឆេះ ។

សមត្ថកិច្ច​ថា ប្រសិនបើ​មិន​មានការ​ចុះ​ជួយ​បាញ់​ពន្លត់​ទាន់​ពេល​ទេ​នោះ​អគ្គិភ័យ​នេះ និង​បង្ក​ឲ្យ​មាន​មហន្តរាយ​ធ្ងន់ធ្ងរ​មិន​ខាន​ព្រោះថា ក្នុង​បរិវេណ​ថ្នាល​បណ្តុះ​កូន​ឈើ​ដែល​ជា ស្នាក់​ការ​ធំ​មួយ​សម្រាប់​រក្សា​ទុក​វត្ថុ​តាង​បទល្មើស​ព្រៃឈើ មាន​ឈើ​រាប់​ពាន់​ម៉ែត្រគូប និង រថយន្ត​រាប់រយ​គ្រឿង ដែល​បាន​ចាប់​បង្ក្រាប និង​នាំ​មក​រក្សា​ទុក​នៅ​ក្នុង​នោះ គឺ​និង​អាច​ក្លាយជា ចំណី​ភ្លើង​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ