ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការ​ចំនួន​២៦​រូប ក្នុង​ការ​គ្រប់គ្រង​រចនា​សម្ព​ន្ធ័​រដ្ឋបាល​រាជធានី​ភ្នំពេញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំនួន​២៦​រូប ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​នាយករង​រដ្ឋបាល ,​នាយក នាយករង​ទីចាត់ការ និង​ប្រធាន អនុប្រធាន​ការិយាល័យ​ក្នុង​រចនា​សម្ព​ន្ធ័​រដ្ឋបាល​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំនួន​២៦​រូប ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​នាយករង​រដ្ឋបាល ,​នាយក នាយករង​ទីចាត់ការ និង​ប្រធាន អនុប្រធាន​ការិយាល័យ​ក្នុង​រចនា​សម្ព​ន្ធ័​រដ្ឋបាល​រាជធានី​ភ្នំពេញ ។ ពិធី​ប្រកាស​តែងតាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា​នេះ ក្នុង​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ជា​ច្រើន​រូប​ទៀត ។

លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​បម្រើ និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ។ លោក​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​តួនាទី​សំខាន់​ជា​ប្រតិបត្តិការ​ក្នុង​ការ​បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ទាំង​សេវា​សំណូមពរ និង​សេវា​តម្រូវ ។

លោក​បន្ត​ថា ជា​មន្ត្រី​ត្រូវ​ខិតខំ​ពង្រឹងសមត្ថភាព មាន​ភាព​ទន់ភ្លន់ រួសរាយ​រាក់ទាក់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​រក​សេវា ត្រូវ​ធានា​ថា សេវា​របស់​ខ្លួន​ប្រកបដោយ​តម្លាភាព គណនេយ្យ​ភាព និង​បង្កើន​សាមគ្គីភាព ផ្ទៃក្នុង និង​ប្រកាន់​ជំហរ​ជា​អ្នកបម្រើ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ។

លោក​ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ប្រព័ន្ធ Hot Line សម្រាប់​ទទួល​ព័ត៌មាន​ប្រជាពលរដ្ឋ តែ​ប្រព័ន្ធ Hot Line នេះ​ហាក់ដូចជា មិនសូវ​ដំណើរការ ដូច្នេះ​ត្រូវ​បន្ត​ពង្រឹង​Hot Line​នេះ​ឡើង​វិញ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​ងាក​ទៅ​ប្រើ​ប្រព័ន្ធ​Facebook ។ តែ​ទោះបី​យ៉ាងណា​យើង​មាន​ប្រអប់​សំបុត្រ ដើម្បី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តាម​សង្កាត់ ខណ្ឌ ។

គួរ​បញ្ជាក់​ថា មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ប្រកាស​តែងតាំង​មាន​ចំនួន​២៦​រូប​នោះ រួម​មាន​លោកស្រី​សក់ ចិន្តា​រី ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក កែវ ពន្លក ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក សុខ ចំរើន ជានា​យក​ទីចាត់ការ​ទំនាក់ទំនង​សាធារណៈ និង​សហ​ប្រ​តិ​ប​ន្តិ​ការ​អន្តរជាតិ លោកស្រី ដោ សម្ផស្ស ជា​នាយិកា​រង​ទីចាត់ការ​រដ្ឋបាល ។ ចំណែក​២២​រូប​ទៀត ដែល​មិន​បាន​រៀបរាប់​ឈ្មោះ​អស់នោះ ត្រូវ​បាន​តែងតាំង ជានា​យក នាយករង​ទីចាត់ការ និង​ប្រធាន អនុប្រធាន​ការិយាល័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ