ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​ឡាន​ចំ​ពីមុខ​ដូច​រន្ទះ​ស្លា.ប់​ខ្លួន​នៅ​ក្រុង​បា​វិត

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យុវជន​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ខណៈ​ដែល​បើក​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​នឹង​រថយន្ត​ធ្វើ​ដំណើរ​មក​ពីមុខ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ហោះ​ប៉ើង​បុក​ក្បាល​នឹង​រថយន្ត​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នឹង​កន្លែង រីឯ​ម៉ូតូ និង​រថយន្ត​ខូច​ខ្ទេច​ទាំង​សងខាង​យ៉ាងដំណំ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច…

ខេត្តស្វាយរៀង ៖ យុវជន​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ខណៈ​ដែល​បើក​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​នឹង​រថយន្ត​ធ្វើ​ដំណើរ​មក​ពីមុខ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ហោះ​ប៉ើង​បុក​ក្បាល​នឹង​រថយន្ត​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នឹង​កន្លែង រីឯ​ម៉ូតូ និង​រថយន្ត​ខូច​ខ្ទេច​ទាំង​សងខាង​យ៉ាងដំណំ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៦-១៤៧ ស្ថិត​ក្នុងភូមិ​ថ្នល់ជាតិ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ស ពាក់​ផា្ល​ក​លេខ ភ្នំពេញ ២Y-០៧២៧ បើកបរ​ដោយ​ឈ្មោះ ថោ​ង ភិន​ណា​រ៉ា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ​មន្ត្រីរាជការ មាន​ទីលំនៅ​ភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រ៍ ខេត្តព្រៃវែង ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ​ពាក់ ផ្លា​ក​លេខ ស្វាយ​រៀង ១A-៨០៦៤ បើកបរ​ដោយ​ឈ្មោះ តួ បុរស ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រ​ពឹ​ស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង មាន​មួក​សុវត្ថិភាព​គ្មាន​កញ្ចក់​មើល​ក្រោយ​បើកបរ​ពី​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា​ស្រាប់តែ​រេ​ចង្កូត​ម៉ូតូ​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​ក្បាល​បោក​ទៅ​កញ្ចក់​រថយន្ត​បែកក្បាល​ធ្ងន់ធ្ងរ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។ រីឯ​អ្នកបើកបរ​រថយន្ត​ក៏​ឈប់​រថយន្ត​រួច​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​ឈឹង​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង ។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង​ធ្វើ​កំណត់ហេតុ និង​សម្រួល​ចរាចរណ៍​រួច​យក​ម៉ូតូ និង​រថយន្ត​ដែល​ជា​វត្ថុ​តាង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​នគ​បាល​ចរាចរ​ណ័​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ