ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ថ្មី​៣​ថ្ងៃ​គ្រោះថ្នាក់​ចរាចរ​៥​លើក​ស្លា.ប់​៣​នាក់

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​ការ​បូក​សរុប​ករណី​គ្រោះថ្នាក់​ចរាចរ​រយៈពេល​បី​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ខេត្ត…

ខេត្តកំពត ៖ តាម​ការ​បូក​សរុប​ករណី​គ្រោះថ្នាក់​ចរាចរ​រយៈពេល​បី​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ខេត្ត បាន​កើតឡើង​ចំនួន​៥​លើក ។ សរុប​គ្រោះថ្នាក់​ចរាចរ​ទាំង​៥​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ រង​របួសធ្ងន់​ចំនួន​២​នាក់ ស្រាល​១​នាក់ ។ ខូចខាត​ម៉ូតូ​ចំនួន​៥​គ្រឿង កង់​១​គ្រឿង និង​រថយន្ត​ចំនួន​១​គ្រឿង ។ មូលហេតុ​នៃ​ការ​គ្រោះថ្នាក់ ប្រជែង​៣​ករណី​, មិន​ប្រកាន់​ស្តាំ​១​ករណី​, បើកបរ​ហួស​ល្បឿន​កំណត់​១​ករណី ។

សូម​បញ្ជាក់​ថា ៖ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​មក ឃើញ​ថា គ្រោះថ្នាក់​ចរាចរ​កើតឡើង​៩​លើក លើ​៣​លើក កើនឡើង​ចំនួន​២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ ស្រី​១​នាក់ ។ របួសធ្ងន់​ចំនួន​៤​នាក់ ស្រី​១​នាក់ របួសស្រាល​១​នាក់ (​ស្រី​) ។ ម៉ូតូ​ខូចខាត​ធ្ងន់​ចំនួន​៥​គ្រឿង រថយន្ត​ខូចខាត​ធ្ងន់​១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ