ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​កណ្តូប​ប្រ​លះ​គ្នា​លាន់​ដូច​រន្ទះ​ស្លា.ប់​ម្នាក់​រង​របួសធ្ងន់​ស្រាល​៤​នាក់​នៅ​ក្រុង​បា​វិត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៤​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​ខណៈ​ដែល​បើកបរ​មិន​ប្រកាន់​ស្តាំ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​ថា្ន​ញ…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៤​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​ខណៈ​ដែល​បើកបរ​មិន​ប្រកាន់​ស្តាំ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​ថា្ន​ញ សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ពាក់​ផ្លា​ក​លេខ កំពង់ចាម ១A-៥១៣៥ បើកបរ​ដោយ​ឈ្មោះ សេក ហឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​មាន​ទីលំនៅ​ភូមិ​ធ្លក​សង្កាត់ ច្រក​ម្ទេស​ក្រុង​បា​វិត ខេត្តស្វាយរៀង បើកបរ​ពី​ត្បូង​ទៅ​ជើងមាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ម៉ា​ប់ នៅ​ភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

លុះ​បើកបរ ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ជាមួយនឹង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង ១l-៥៦២២ បើកបរ​ដោយ​ឈ្មោះ វឿ​ន រត​នះ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ទី​១-​ឈ្មោះ សៀង ហៃ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត រង​របួសស្រាល និង​ទី​២-​ឈ្មោះ សោ​ន ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត រង​របួសធ្ងន់ បាក់​ភ្លៅ​ខាងឆ្វេង​អ្នក​ទាំង​បី​គ្មាន​មួក​សុ​វ​តិ្ថ​ភាព ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​បើក​មក​ពី​ជើង​ទៅ​ត្បូង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សេក ហឿ​ន ស្លាប់​នៅ​នឹង​កន្លែង និង​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់ ។

បច្ចុប្បន្ន​សាកសព​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជួន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នក​រង​របួសធ្ងន់ និង​ស្រាល​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ ។ រីឯ​វត្ថុ​តាំង​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បាទី​ដើម្បី​បំពេញ​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​ការ​រិ​យា​ល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ