ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​នឹង​គ្នា​សោះ មិន​គួរ​ណា​ធ្វើ​បែប​នេះ​ឡើយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ខឹង​នឹង​ប្រពន្ធ​សុំ​លុយ​ក៏​បង្ក​ជា​ជម្លោះ​យ៉ាង​តឹង​សរសៃរ​.​ក​ដាក់​គ្នា ប្តី​ក៏​បាន​យក​ដុំ​ថ្ម​វាយ​ក្បាល​ប្រពន្ធ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ហេតុការណ៍​បាន​កើតឡើង​នៅ​ក្នុងភូមិ​ត្រ​ណា​ល ឃុំ​ជ្រលង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។ លោក​វរសេនីយ៍ឯក…

ខេត្តកំពង់ធំ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ខឹង​នឹង​ប្រពន្ធ​សុំ​លុយ​ក៏​បង្ក​ជា​ជម្លោះ​យ៉ាង​តឹង​សរសៃរ​.​ក​ដាក់​គ្នា ប្តី​ក៏​បាន​យក​ដុំ​ថ្ម​វាយ​ក្បាល​ប្រពន្ធ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត ហេតុការណ៍​បាន​កើតឡើង​នៅ​ក្នុងភូមិ​ត្រ​ណា​ល ឃុំ​ជ្រលង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក សួង ថេ​ន អធិការ​នគរបាល​ស្រុក​បារាយណ៍​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា ជន​បង្ក​ដែល​ត្រូវជា​ប្តី​នេះ​ឈ្មោះ ស ស៊​ត អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ត្រូវជា​ប្រពន្ធ​មានឈ្មោះ វុ​ធ មី អាយុ ៤៥​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ​ខាង​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នា​វេលា​ម៉ោង​២១​និង​០០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ ស្ត្រី​រង​គ្រោះជា​ប្រ​ពន្ទ​បាន​សុំ​លុយ​ខ្លះ​ពី​ប្តី ដើម្បី​យក​ទៅ​ចាយវាយ​ទិញ​របស់របរ តែ​ត្រូវ​បាន​ប្តី​ដែល​ជា​ជនសង្ស័យ​ប្រាប់​ថា​គ្មាន​ទេ ពេល​នោះ​ក៏​កើត​មាន​ទំនាស់​ពាក្យ​សំដី​យ៉ាង​តឹង​សរសៃរ​.​ក​ដាក់​គ្នា​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ទប់​កំហឹង​មិន​បាន ក៏​បាន​យក​ដុំ​ថ្ម​វាយ​ចំ​ក្បាល​ប្រពន្ធ បណ្ដាល​ឲ្យ​របួសធ្ងន់ ហើយ​ក៏​ត្រូវ​បាន​សាច់ញាតិ​ជួយ​ឃាត់​បញ្ចប់រឿង រួច​ក៏​នាំ​គ្នា​រុំ​របួស​ឲ្យ លុះ​ព្រឹក​ឡើង​ដោយ​ស្ថានភាព​របួស​ប្រពន្ធ​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​សាច់ញាតិ​ក៏​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ធំ​នៅ​វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨ ដោយសារ​តែ​អាការ​ធ្ងន់ធ្ងរ លុះដល់​វេលា​ម៉ោង​១២​និង​០០នាទី​ថ្ងៃ​ដដែល ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ធំ​តែ​ម្ដង ។

ករណី​អំពើ​ហិង្សា​ខាងលើ​នេះ​បាន​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​ជា​ប្តី នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ