ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​រូប​ស្រស់​៣​នាក់​និង​បុរស​ម្នាក់​លេង​បង្គោល​ភ្លើង​អស់​២​ដើម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​នឹង​ស្រី​ស្រស់​សោភា​៣​នាក់​ទៀត​ជា​ជនជាតិ​ចិន​បើករថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ពេក​បួង​ចង្កូត​បត់​អត់​ទាន់​ក៏​ជ្រុល​បុក​បង្គោល​ភ្លើង​បាក់​អស់​២​បង្គោល​ធ្វើ​ឲ្យ​ខ្ទេច​រថយន្ត​អស់​មួយ​កំណាត់​ខាង​មុខ​រង​របួស​ស្ត្រី​៣​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ស្ពាន​ហង្ស​កោះ​ពេជ្រ នៅ​ចំណុច​ក្បែរ​នឹង​រដ្ឋសភា ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបា​សាក់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​នឹង​ស្រី​ស្រស់​សោភា​៣​នាក់​ទៀត​ជា​ជនជាតិ​ចិន​បើករថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ពេក​បួង​ចង្កូត​បត់​អត់​ទាន់​ក៏​ជ្រុល​បុក​បង្គោល​ភ្លើង​បាក់​អស់​២​បង្គោល​ធ្វើ​ឲ្យ​ខ្ទេច​រថយន្ត​អស់​មួយ​កំណាត់​ខាង​មុខ​រង​របួស​ស្ត្រី​៣​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ស្ពាន​ហង្ស​កោះ​ពេជ្រ នៅ​ចំណុច​ក្បែរ​នឹង​រដ្ឋសភា ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបា​សាក់ ខណ្ឌចំការមន ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​រួម​នឹង​ស្ត្រី​៣​នាក់​ទៀត​ជា​ជនជាតិ​ចិន​ជិះ​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AP-៥១០៨ បើកបរ​តាម​បណ្តោយ​ផ្លូវ​ស្ពាន​ហង្ស ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​បួង​ចង្កូត​អត់​ទាន់​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​២​ដើម​ដួល​រាប​រាយ​បាយ​នៅ​មុខ​លក់​ផ្កា​យីហោ ស៊ី​ក្រិត ហ្គា​ឌេ​ន និង​រង​របួស​ស្ត្រី​៣​នាក់ រីឯ​រថយន្ត​បង្ក​វិញ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ផ្ទុះ​ពោង​ទាំង​សងខាង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ចំនួន​២​នាក់ និង​ម្នាក់​ទៀត​ជិះ​រថយន្ត​ខ្លួនឯង​ទៅ​ព្យាបាល ។ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ