ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG សុខចិត្ត​ឲ្យ Neymar ទៅ​ក្លិប​ផ្សេង​មួយទៀត​ក៏​មិន​ឱ្យទៅ Real Madrid

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Star បាន​ឲ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង​សុខចិត្ត​ឲ្យ Neymar ទៅ​លេង​នៅ​ក្លិប​បិសាច​ក្រហម​ប្រសើរ​ជាង​ទៅ​ក្លិប​អធិរាជ​ស​ក្នុង​លក្ខខណ្ឌ​តែ​មួយ​ប៉ុណ្ណោះ ។ ក្នុង​ពេល​ថ្មី​ៗ​នេះ​មាន​ពាក្យ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា Neymar…

តាម​ប្រភព​ព័ត៌មាន Daily Star បាន​ឲ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង​សុខចិត្ត​ឲ្យ Neymar ទៅ​លេង​នៅ​ក្លិប​បិសាច​ក្រហម​ប្រសើរ​ជាង​ទៅ​ក្លិប​អធិរាជ​ស​ក្នុង​លក្ខខណ្ឌ​តែ​មួយ​ប៉ុណ្ណោះ ។ ក្នុង​ពេល​ថ្មី​ៗ​នេះ​មាន​ពាក្យ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា Neymar អាច​នឹង​ទៅ​លេង​ឲ្យ​ក្លិប​អធិរាជ​ស​នៅ​រដូវ​កាល​ក្រោយ​នេះ ។

តែបើ​តាម​ប្រភព​ព័ត៌មាន Don Balon បាន​ប្រាប់​ថា PSG មិន​ព្រម​និយាយ​ថ្លៃ​ជាមួយនឹង​ក្លិប​អធិរាជ​ស Real Madrid ឡើយ ។ ក្នុង​ករណី​បើ​គេ​លក់​គេ​សុខចិត្ត​លក់​ឲ្យ​ក្លិប​បិសាច​ក្រហម Manchester United ប្រសិនបើ​ហ៊ាន​ឲ្យ​ថ្លៃ​ដល់​៤៩៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar ទើបតែ​ត្រូវ​បាន PSG ទិញ​ក្នុង​តម្លៃ​ខ្លួន​២៨៦​លាន​ដុល្លារ​ពី​ក្លិប​អ្នកមាន​បុណ្យ Barcelona កាលពី​ដើមរដូវ​កាល ។ នៅ​មិន​ទាន់​បាន​ចប់​មួយ​រដូវ​កាល​ផង​មាន​ពាក្យ​ច​ចារ​អារាម​ជា​ច្រើន​ថា កីឡាករ​រូប​នេះ​នឹង​អាច​ចេញ​ទៅ​លេង​ក្លិប​ផ្សេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ