ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​មាន​ភ្ញៀវ​ជាតិ​-​អន្តរជាតិសម្រុកចូលរួមច្រើន

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បាន​បង្ហាញ​ថា ចំនួន​អ្នក​ទេសចរណ៍​ដែល​ចូល​មក​ទស្សនា​នៅ​ខេត្តសៀមរាប​មានការ​កើនឡើង​ចំនួន​១៥,១៤​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ​ជាង​១​លាន​៧៨​ម៉ឺន​នាក់ កើន +១៥,១៦​ភាគរយ រីឯ​ភ្ញៀវ​អន្តរជាតិ​ចំនួន​៣៦៦៩៤ នាក់​កើនឡើង​+១៤,២៥% ប្រៀបធៀប​ឆ្នាំ​២០១៧…

ខេត្តសៀមរាប ៖ បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បាន​បង្ហាញ​ថា ចំនួន​អ្នក​ទេសចរណ៍​ដែល​ចូល​មក​ទស្សនា​នៅ​ខេត្តសៀមរាប​មានការ​កើនឡើង​ចំនួន​១៥,១៤​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ​ជាង​១​លាន​៧៨​ម៉ឺន​នាក់ កើន +១៥,១៦​ភាគរយ រីឯ​ភ្ញៀវ​អន្តរជាតិ​ចំនួន​៣៦៦៩៤ នាក់​កើនឡើង​+១៤,២៥% ប្រៀបធៀប​ឆ្នាំ​២០១៧ ។

ចំណែក​មន្ត្រី​អាជ្ញាធរ​ខ​ត្ត​សៀមរាប​បាន​អះអាង​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨​លើក​ទី​៦​ដែល​ធ្វើ​ឡើង​ក្នុង​រយៈពេល​៤​ថ្ងៃ​នោះ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជិត​ពីរ​លាន​នាក់ ។

ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ​ដែរ​ចំពោះ​មន្ត្រី​សន្តិសុខ ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត រាប់​ពាន់​នាក់​បាន​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​កំសាន្ត​នានា ដើម្បី​ធានា​សុវត្ថិភាព​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​មក​ទស្សនា​នៃ​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត​លើក​ទី​៦​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ