ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​បងប្អូន​ក្រោយ​ចូល​ឆ្នាំ​១​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២១​លើក​ទូ​ទាំង​ប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​១​ថ្ងៃ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨ កើតឡើង​២១​លើក​(​យប់​៩​លើក​) ស្លាប់​១៦​នាក់​(​ស្រី​៥​នាក់​) របួសធ្ងន់​១៨​នាក់​(​ស្រី​៦​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​១​ថ្ងៃ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨ កើតឡើង​២១​លើក​(​យប់​៩​លើក​) ស្លាប់​១៦​នាក់​(​ស្រី​៥​នាក់​) របួសធ្ងន់​១៨​នាក់​(​ស្រី​៦​នាក់​) របួសស្រាល​១៧​នាក់ (​ស្រី​៥​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ បើកបរ​លើស​ល្បឿន​កំណត់​៦​លើក ស្លាប់​៦​នាក់​, មិន​គោរព​សិទ្ធ​៣​លើក ស្លាប់​ម្នាក់​,​ប្រជែង​២​លើក ស្លាប់​២​នាក់​, បត់​គ្រោះថ្នាក់​២​លើក ស្លាប់​២​នាក់​, ស្រវឹង​៣​លើក ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​៥​លើក ស្លាប់​២​នាក់​, ងងុយដេក​១​លើក ស្លាប់​ម្នាក់ ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ភ្នំពេញ​២​លើក ស្លាប់​ម្នាក់ របួស​២​នាក់​, ស្វាយ​រៀង​៤​លើក​ស្លាប់​៤​នាក់ របួស​៤​នាក់​, ព្រៃវែង​១​លើក ស្លាប់​២​នាក់​, ស្ទឹង​ត្រែង​១​លើក ស្លាប់​ស្រី​ម្នាក់ របួស​ម្នាក់​, បន្ទាយ​មាន​ជ័យ​២​លើក ស្លាប់​ស្រី​ម្នាក់ របួស​៨​នាក់​(​ស្រី​២​នាក់​), កំពត​២​លើក ស្លាប់​ស្រី​២​នាក់ របួស​ស្រី​ម្នាក់​, កំពង់ស្ពឺ​២​លើក ស្លាប់​ស្រី​ម្នាក់ របួស​៥​នាក់​(​ស្រី​ម្នាក់​), កំពង់ចាម​១​លើក ស្លាប់​ម្នាក់ របួស​ម្នាក់​, ត្បូងឃ្មុំ​១​លើក ស្លាប់​ស្រី​ម្នាក់ របួស​៣​នាក់ និង​ខេត្តកំពង់ឆ្នាំង​១​លើក ស្លាប់​ម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ