ខេត្តកំពត ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃបានបញ្ចប់ទៅដោយភាពសប្បាយរីករាយក្រៃលែង ទាំងកំពតសង្ក្រាន្ត និងតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត រក្សាបាននូវសន្តិសុខ និងសុវត្ថិភាពល្អ។ ហើយរយៈពេលបីថ្ងៃ (១៤-១៥-១៦) ភ្ញៀវជាតិ និងអន្តរជាតិកើនឡើង ៤៥.២១ភាគរយ ប្រើប្រៀបធៀប រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី២០១៨នេះ មានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំកំពតសង្ក្រាន្ត ដែលបានបង្កើតកម្មវិធីលេងល្បែងកម្សាន្តតាមបែបប្រពៃណីខ្មែរជាច្រើន ដឹកនាំលេងដោយ មន្ត្រីមន្ទីរវប្បធម៌ មន្ត្រីសាលាខេត្ត និងក្រុមយុវជន។ ម្យ៉ាងទៀតក្រុងកំពតត្រូវបានតុបតែងលម្អ រក្សាអនាម័យ បរិស្ថានស្អាត និងបំពាក់ដោយបង្គោលអំពូលភ្លើង LED តាមដងផ្លូវ ជុំវិញផ្សារ សួនច្បារសាធារណៈ និងតាមដងព្រែក។ កត្តាទាំងនេះបានធ្វើឲ្យភ្ញៀវទេសចរណ៍កើនឡើងដល់ ៤៥.២១ភាគរយ បើធៀបនឹងឆ្នាំមុន(២០១៧)។
លោកបានឲ្យដឹងទៀតថា ភ្ញៀវទេសចរណ៍សរុបមានចំនួន ១៣៤.៩៣០នាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍ក្នុងស្រុកចំនួន១៣១.៨៥១នាក់ កើនឡើង៤៤.៦២ភាគរយ ភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៣.០៧៩នាក់ កើនឡើង៧៦.៦២ភាគរយ។ លោកក៏បានបញ្ជាក់អំពីមធ្យោបាយធ្វើដំណើរ របស់ភ្ញៀវទេសចរណ៍ដែរថា រថយន្តគ្រប់ប្រភេទចំនួន ១៥.២២៤ គ្រឿង និងម៉ូតូគ្រប់ប្រភេទចំនួន ១៣.៩៤៣ គ្រឿង។ ទោះយ៉ាងណាក៏ដោយទន្ទឹមនឹងវត្តមានភ្ញៀវទេសចរណ៍កើនឡើងច្រើនបញ្ហានៃការចោលសំរាមក៏នៅតែជាបញ្ហាប្រឈមដែលត្រូវបន្តជំរុញធ្វើការអប់រំឲ្យបានខ្លាំងក្លា និងទូលំទូលាយឲ្យដល់ប្រជាជនមហាជនបន្តទៀត។
គួរបញ្ជាក់ថា កំពតសង្ក្រាន្តលើកទីមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន អាស្រ័យដោយមានការយកចិត្តទុកដាក់ ឧបត្ថមគាំទ្រ ទាំងស្មារតី និងថវិកាផ្ទាល់ខ្លួន របស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្ត និងគ្រួសារ។ ហើយរយៈពេលបីថ្ងៃនេះ លោកបានចូលរួមគ្រប់កម្មវិធីតាមបែបសាសនា និងវិធីកម្សាន្តនានា និងកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបានធ្វើដំណើរដោយថ្មើជើង ទៅជួបសំណេះសំណាលប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅខេត្តកំពតយ៉ាងសប្បាយរីករាយ៕
ម្ចាស់់ឆ្នាំទាំង៤នេះត្រូវដឹងថា នៅចុងខែកុម្ភៈនេះរាសីរបស់លោកអ្នកមិនល្អទាល់តែសោះ ត្រូវជួបទុក្ខធំ បញ្ហាស្មុគស្មាញចាក់ស្រែះជាច្រើនទាំងអ្នកធ្វើការក្នុង...
រាជធានីភ្នំពេញ ៖ គូដណ្តឹងមួយគូជិតដល់ថ្ងៃរៀបការទៅហើយ ឆ្លៀតឱកាសឌុបគ្នាដើរលេង ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបដែលកាន់នៅនឹងដៃបានសម្រេចហើយជិះ...
ខេត្តព្រះសីហនុ ៖ តាមសេក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបុករះរថយន្តធុនតូចៗចំនួន៤គ្រឿង បណ្តាលឱ្យមាន...
ខេត្តកំពង់ស្ពឺ ៖ ជីវិតសត្វលោកកើតមកតែងមានវាសនាខុសៗគ្នា អ្នកខ្លះក៏មានគូ មានកូនចៅជួយទំនុកបំរុងនៅពេលខ្លួនចាស់ជរា ដោយឡែកស្ត្រីម្នាក់នេះមិនមានគូគាប់ និងកូនចៅ...
រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះអាវុធជាបន្តបន្ទាប់ជិត១០គ្រាប់ពីសំណាក់នគរបាលខណ្ឌជ្រោយចង្វារនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដោយឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់...
រាជធានីភ្នំពេញ ៖ ជនសង្ស័យមុខសញ្ញាចាស់ម្នាក់ចំណោមបក្សពួក២នាក់ ត្រូវបានជនរងគ្រោះចាប់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីបន្លំខ្លួនចូលក្នុងបន្ទប់ទ្រូម៉ាន់នីលួច...
រាជធានីភ្នំពេញ ៖ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា និងឌុម កែវដា មកពីក្លិមកុដរាជសីហ៍ បើទោះជានៅសល់១ប្រកួតម្នាក់ក្នុងដៃទៀតមែន ប៉ុន្តែឆ្លងកាត់ការប្រកួតនៅលើ...
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានកៀបជាប់ក្នុងកាប៊ីនរថយន្តដឹកមាន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងព្រឹកព្រលឹមរវាងរថយន្តរបស់ខ្លួនដែលដឹក...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលរដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍ ក្រោយពីស្គាល់គ្នាតាមរយៈហ្វេសប៊ុកប្រហែលជាង២ខែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរលួចរថយន្តយ៉ាងសកម្មម្នាក់បានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿងជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់បានសម្រេច រួចទៅសម្ងំ...
យើងមកថ្ងៃនេះដើម្បីនិយាយពីភាពប៉ិនប្រសប់ និងអ្នកដែលមានឥទ្ធិពលលើស្នេហា និងជាមនុស្សទាន់សម័យបំផុត, Kalyan Ney១- តើអ្នកអាចប្រាប់ខ្ញុំបានទេ តើថ្ងៃធម្មតារបស់អ្នក...
ព្រះសម្ពុទ្ធត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្តសត្វលោកនេះ ត្រូវភ្លើងអកុសលដុតកម្លោចរាល់ថ្ងៃ ដែលពោលឱ្យងាយស្តាប់គឺភ្លើង ជាតិ ជរា...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
ខេត្តបាត់ដំបង ៖ បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១គ្រួសារ ជាមួយនឹងមន្ត្រីយោធាម្នាក់ ស្ថិតនៅភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានអភិបាលរង...
ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋនៅភូមិកោះម្យើលបានប្រគល់សត្វត្រដក់ចំនួន២ក្បាល ដល់មន្ត្រីជំនាញអភិរក្សសត្វព្រៃរបស់ក្រុមការងារបង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃ...
ខេត្តស្វាយរៀង ៖ ផ្ទះមួយខ្នងត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងនាំគ្នាជួយបាញ់ទឹក និងជះពន្លត់ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈ...
ខេត្តកំពង់ធំ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ដូនចាស់ម្នាក់ដើរឆ្លងថ្នល់ត្រូវម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុក បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់...
ព្រះភគវាត្រាស់ថា ជនណាមិនជឿកម្មផល ជននោះនឹងមានទោសធ្ងន់យោនយកកំណើតទៅកាន់អបាយភូមិមានប្រេតនរកជាដើម រងទុក្ខវេទនាហួសវិស័យនឹងថ្លែង។ តទៅនេះជាបុគ្គលាធិដ្ឋាន...
រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ប៉ុស្ដិ៍លេខ៥ បានរំលេចការប្រកួតអន្តរជាតិរវាងកីឡាករកម្ពុជា និងថៃ គួរឱ្យចាប់អារម្មណ៍ ខណៈដែលកីឡាករទាំងនោះក្រៅពី...
ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់បន្ទាប់ពីនិយាយទូរស័ព្ទជាមួយប្តីរួច សង្ស័យខឹងប្តីមានស្រី បានចង.កសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០...