ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន បង្កើត​ឲ្យ​មាន​សង្ក្រាន្ត​ច្រើន​កន្លែង ដើម្បី​បង្កើត​ភាព​សប្បាយ​រីករាយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បី​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ចំនួន​០៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ទី​១៤​ដល់ទី​១៦ មេ​សា ២០១៨ ក្រោម​ការ​ដឹកនាំ​ពី​លោក គួ​ច…

ខេត្តកំពង់ចាម ៖ ដើម្បី​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ​អបអរសាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ចំនួន​០៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ
ទី​១៤​ដល់ទី​១៦ មេ​សា ២០១៨ ក្រោម​ការ​ដឹកនាំ​ពី​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ពង្រីក​ដល់​ទៅ​០៥​កន្លែង ក្នុង​នោះ​មាន​ដូច​ជា​៖ ១-​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ២-​វត្ត​នគរ​បា​ជ័យ​ក្រៅ ៣-​វត្ត​ភ្នំ​ប្រុស​ភ្នំ​ស្រី ៤-​រមណីយដ្ឋាន​ទឹកឆា និង​៥-​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​។ ជាមួយ​នោះ​ការ​លេងល្បែង របាំ​ប្រជាប្រិយ​ផ្សេង​ៗ មាន​បោះ​អង្គុយ ចោល​ឈូង ទាញព្រ័ត្រ គោះ​ត្រដោក​បិទមុខ​។​ល​។ ដើម្បី​បញ្ជ្រាប​ដល់​ស្រទាប់​យុវជន​ជំនាន់​ក្រោយ​បាន​ចង​ចាំ​ផង​ដែរ​។ លោក ជួន សុ​ផាត ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​នាមរូប​លោក​ជា​គណៈកម្មការ រៀបចំ​បង្កើត​ឲ្យ​មាន​លេងល្បែង​ប្រជាប្រិយ នៅ​តាម​ទីតាំង​ទាំង​០៥​កន្លែង​ខាងលើ ដោយ​មាន​កិច្ចសហការ​ជាមួយនឹង​មន្ទីរ​ទេសចរណ៍​ខេត្ត មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ព្រមទាំង​សមត្ថកិច្ច​ផង​នោះ បង្កើត​ឲ្យ​មានកម្ម​វិធី​លេងល្បែង​ប្រជាប្រិយ ដោយ​មាន​ក្រុមការងារ​មន្ត្រី​វប្បធម៌​ខេត្ត បាន​ចុះ​ដោយ​ផ្ទាល់​តែ​ម្តង​។

លោក ជួន សុ​ផាត ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត មាន​ប្រសាសន៍​រំ​ឮ​កថា កាលពី​ឱកាស
បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​២០១៧​កន្លង​ទៅ បាន​រៀបចំ​សង្ក្រាន្ត​ធ្វើ​ឡើង​តែ​មួយ​កន្លែង​នៅ​ត្រង់
ចំណុច​មុខ​សាលាខេត្ត​។ តែ​មក​ដល់​ឆ្នាំ​២០១៨​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ និង​ឲ្យ​រៀបចំ​ស​ង្ក្រា
ន្ត​ដល់​ទៅ​ចំនួន​០៥​កន្លែង ដែល​មាន​ទីតាំង​ដូច​ខាងលើ ដោយ​ក្នុង​នោះ​លោក​អភិបាលខេត្ត និង​លោក
ជំទាវ ព្រមទាំង​សមាជិក​ក្រុម​គ្រួសារ អម​ដោយ​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត បាន​ដឹកនាំ​អញ្ជើញ​ចូលរួម
លេង​របាំ​ប្រជាប្រិយ​នៅ​រមណីយដ្ឋាន​ទឹកឆា ស្ថិត​នៅ​ក្នុងស្រុក​ព្រៃឈរ​។ បន្ទាប់​មក​ដឹកនាំ​លេង​នៅ​វត្ត
នគរ​បា​ជ័យ​ក្រៅ ស្រុក​កំពង់សៀម រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន និង​នៅ​ថ្ងៃ​ទី​១៦ មេ​សា លោក​អភិបាលខេត្ត និង​លោក​ជំទាវ​ផ្ទាល់​បាន​ចូលរួម​ដឹកនាំ​លេង របាំ​ប្រជាប្រិយ នៅ​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ មាន​ទាញព្រ័ត្រ ចោល​ឈូង លាក់កន្សែង ឡើង​សសរ​ខ្លាញ់ និង​ចុង​ក្រោយ​មាន​ពិធី​ស្រង់​ព្រះ​។

ហើយ​នៅ​តាម​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ក៏​បាន​រៀបចំ​ពិធី​ស្រង់​ព្រះ នេះ​ដែរ ដោយ​កូន​ៗ​បាន​នាំ​គ្នា​ងូតទឹក​ឲ្យ​ឪពុក​ម្តាយ ដែល​ជា​អ្នក​មានគុណ​ផ្តល់​កំណើត​ឲ្យ​យើង គ្រប់​ៗ​រូប​មានជីវិត​រស់រាន​មក​ដល់​សព្វ​ថ្ងៃនេះ មាន​ជីវភាព​ធូរធា​ផង​ដែរ​។ ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​១៦ មេ​សា លោក​អភិបាលខេត្ត និង​លោក​ជំទាវ បាន​ចូលរួម​ស្រង់​ព្រះ​នៅ​លើ​ភ្នំ​ហាន់ជ័យ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​ពី​ទេវតា​ឆ្នាំ​ថ្មី​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ចាម​ទាំងមូល សូម​ឲ្យ​ទទួល​បាន​នូវ​សេចក្តីសុខ​សាន្ត​តរៀង​រហូត​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ