ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«វត្ត​ពុទ្ធ​គី​រី​កម្ពុជា» ​បដិមា​ព្រះពុទ្ធ​រាប់​ម៉ឺន​អង្គ ល្បី​មនុស្ស​ផ្អើល​ភ្លូកទឹកភ្លូកដី​ទៅ​មើល

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ខណៈ​ពេល​រដូវ​ចូល​ឆ្នាំ​ថ្មី​ទើបតែ​បញ្ចប់​ហើយ មាន​វត្ត​ខ្លះ​ក៏​មិន​ទាន់​បញ្ចប់​ផង​ដែរ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ដែល​ធ្វើ​ដំណើរ​តាម​តំបន់​ទេសចរណ៍​នានា​ជា​ច្រើន​នោះ គេ​ក៏​សង្កេត​ឃើញ​វត្ត​មួយ​ដែល​បាន​កសាង​ឡើង​នៅ​លើ​ភ្នំ​មានឈ្មោះ​ថា «​វត្ត​ពុទ្ធ​គី​រី​កម្ពុជា​» ស្ថិត​នៅ​លើ​ទឹកដី​ភូមិ​ត្រពាំង​ស្ការ ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់…

ខេត្តតាកែវ ៖ ខណៈ​ពេល​រដូវ​ចូល​ឆ្នាំ​ថ្មី​ទើបតែ​បញ្ចប់​ហើយ មាន​វត្ត​ខ្លះ​ក៏​មិន​ទាន់​បញ្ចប់​ផង​ដែរ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ដែល​ធ្វើ​ដំណើរ​តាម​តំបន់​ទេសចរណ៍​នានា​ជា​ច្រើន​នោះ គេ​ក៏​សង្កេត​ឃើញ​វត្ត​មួយ​ដែល​បាន​កសាង​ឡើង​នៅ​លើ​ភ្នំ​មានឈ្មោះ​ថា «​វត្ត​ពុទ្ធ​គី​រី​កម្ពុជា​» ស្ថិត​នៅ​លើ​ទឹកដី​ភូមិ​ត្រពាំង​ស្ការ ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

អ្វី​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​វត្ត​មួយ​នេះ​បាន​កសាង​ព្រះពុទ្ធ​បដិមា​យ៉ាងច្រើន​អង្គ​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ប្លែក​ភ្នែក ដោយ​ឃើញ​មាន​ព្រះពុទ្ធ​បដិមា​ដែល​ប្រតិស្ឋាន​ឡើង​ពីលើ​ភ្នំ​ជា​ជួរ​ចុះ​មក​ក្រោម​មើលទៅ​គួរ​ជាទី​ជ្រះ​ថ្លា​ដល់​ពុទ្ធសាសនិក​ដែល​ជា​អ្នក​ជឿជាក់​ក្នុង​ព្រះពុទ្ធ​សាសនា ចំពោះ​ព្រះពុទ្ធ​បដិមា​នេះ ទើបតែ​កសាង​បាន​ប្រមាណ​២០.០០០​អង្គ​ប៉ុណ្ណោះ នៅ​ក្នុង​គំរោង​កសាង​សរុប​ចំនួន ៨៤.០០០​អង្គ​ឯណោះ ។

ក្នុង​ន័យ​កសាង​ព្រះពុទ្ធ​បដិមា​ចំនួន​៨៤.០០០​អង្គ​នេះ គឺ​ប្រតិស្ឋាន​ឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​​ព្រះធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​បាន​ទ្រង់​ត្រាស់​សម្តែង​ទុក​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ចំនួន​៨៤.០០០​ព្រះ​ធម្ម​ខន្ធ​ផង​ដែរ ដែល​មាន​ព្រះ​ត្រៃ​បិដក​សរុប​១១០​ក្បាល​បែងចែក​ជា​បី​ផ្សេង​គ្នា មាន​ព្រះ​វិន័យ ព្រះ​សូត្រ និង​ព្រះ​អភិធម្ម សម្រាប់​បូជា​តំណាង​ឲ្យ​ព្រះ​ពុទ្ធរូប​មួយ​ព្រះ​អង្គ​សម្រាប់​តំណាង​ឲ្យ​មួយ​ព្រះ​ធម្ម​ខន្ធ​ផង​ដែរ ។ ប៉ុន្តែ​ការ​ប្រឹងប្រែង​ប្រមូល​ថវិកា​កសាង​នូវ​សមិទ្ធផល​បាន​មកនេះ ក៏​មានការ​រិះគន់​ខ្លះ​ដែរ​ពី​សំណាក់​មហា​ជន ដោយ​មហាជន​មួយ​ចំនួន​លើក​ឡើង​ថា ព្រោះតែ​ការ​ជឿ ការ​ជ្រះថ្លា​ពេក ក៏​ធ្វើ​ឲ្យ​អ្នក​ផ្តើមកសាង​ភ្លេច​គិត​ពី​ការ​បំផ្លាញ​ធម្មជាតិ​នៅ​លើ​ភ្នំ​ទាំងស្រុង ដើមឈើ​ទាំង​ធំ​ទាំង​តូច​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទីរ ដែល​ផ្ទុយ​ពី​ការ​សម្តែង​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់ ដែល​ណែ​នាំ​មនុស្ស​ឲ្យ​ចេះ​ស្រលាញ់​ធម្មជាតិ ហើយ​ថែរក្សា​ធម្មជាតិ រហូត​ដល់​ព្រះ​អង្គ​ទ្រង់​បញ្ញត្តិ​សិក្ខាបទ ហាម​មិន​ឲ្យ​ភិក្ខុ​ទាំងឡាយ​កាប់​ដើមឈើ​ទៀត​ផង ។ ក្នុង​ការ​ដែល​ព្រះ​អង្គ​សម្តែង​​ចំពោះ​ភិក្ខុ​នេះ គឺជា​ធំ​លើ​បរិស័ទ​ទាំងអស់ ទាំង​ភិក្ខុ ទាំង​សាមណេរ ទាំង​ឧបាសក និង​ឧបាសិកា ដោយ​យក​ភិក្ខុ​ជា​ធំ ។

នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រ​ពែ​ណី​ជាតិ​រយៈពេល​៣​ថ្ងែ នេះ វត្ត​ខាងលើ​កំពុង​តែ​ទាញ​ភ្លៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចូល​មក​ទស្សនា​យ៉ាងច្រើន ហើយ​ក៏​មានការ​បូជា​នូវ​ថវិកា​ប​ជា​ច្រើន​ផង​ដែរ ហើយ​សម្រាប់​នៅ​ប្រទេស​កម្ពុជា​វិញ គឺ​មាន​តែ​វត្ត​មួយ​នេះ​ទេ ដែល​​បាន​ប្រតិស្ឋាន​នូវ​ព្រះពុទ្ធ​បដិមា​ឱ្យ​បាន​ចំនួន​៨៤.០០០​អង្គ​ដោយ​ធ្វើ​បណ្តើ​ៗ​រហូត​គ្រប់​ចំនួន ហើយ​បើសិនជា​បងប្អូន​មាន​ចំណាប់អារម្មណ៍​នោះ​អាច​ជៀវ​រូប​ពុទ្ធបដិមា​យក​​មក​ដាក់​នៅ​វត្ត​នេះ ព្រោះ​ជា​វត្ត​មួយ​មាន​រូប​បដិមា​ក៏​ច្រើន​ជាង ដោយ​មិន​មាន​ទី​អារាម​ណាមួយ​នៅ​កម្ពុជា​ដូច​វត្ត​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ