ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ជា​អ្នកដឹកនាំ​ល្អ​ជាង ឬ​ក៏​ជា Messi ចុះ​វិញអ្នក​យល់​យ៉ាងណា?

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​សមាជិក​ក្រុម​ជាមួយ​ជើង​ខ្លាំង Messi បង្ហើប​ថា Ronaldo គឺជា​អ្នកដឹកនាំ​ក្រុម​ដ៏​ល្អ មិន​ដូច…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​សមាជិក​ក្រុម​ជាមួយ​ជើង​ខ្លាំង Messi បង្ហើប​ថា Ronaldo គឺជា​អ្នកដឹកនាំ​ក្រុម​ដ៏​ល្អ មិន​ដូច Messi ឡើយ​។

Aleksandr Hleb ដែល​បច្ចុប្បន្ន​នេះ លេង​ឲ្យ​ក្រុម Krylia Sovetov ថា Messi មិន​បាន​បង្ហាញ​ភាព​ជា​អ្នកដឹកនាំ​ល្អ ដូច Ronaldo ឡើយ នៅ​ក្នុង​ការ​ប្រកួត UEFA Champions League ជា​ពិសេស​គឺ​នៅ​ពេល​ប្រកួត​ជាមួយ Roma ក្នុង​លទ្ធផល​ចាញ់ 3-0​។

អតីត​កីឡាករ​ក្រុម Barcelona រូប​នេះ​បាន​បន្ត​ទៀត​ថា Ronaldo បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​ដល់​ទៅ​៣​គ្រាប់​ក្នុង​ការ​ប្រកួត​ឈ្នះ​លើ Juventus​។ នេះ​បញ្ជាក់​ថា គេ​មាន​ភាព​ជា​អ្នកដឹកនាំ​ជាង​។

Hleb និយាយ​ប្រាប់​ព័ត៌មាន Sport ថា​៖ «Ronaldo គឺជា​អ្នកដឹកនាំ​ក្រុម​ល្អ​ជាង Messi​។ ពិត​ណាស់ Messi ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ និង​ជា​អ្នកដឹកនាំ​ក្រុម Barca​។ តែ​រូបគេ​ផ្ទាល់​មិន​បាន​រក​គ្រាប់​ជូន​ក្រុម​ឡើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Hleb ខ្លួនឯង​មិន​បាន​នៅ Barca ដោយសារ​តែ​មិន​បាន​រក​គ្រាប់​បាល់​​ជូន​ក្រុម​ទាល់តែ​សោះ តាំងពី​ចូល​លេង​នៅ​ឆ្នាំ​២០០៨ ក្នុង​តម្លៃ​ខ្លួន ១៧​លាន​អឺ​រ៉ូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ