ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​៣​ថ្ងៃ​សប្បាយ​ឡើង​កប់​ម៉​ង​នៅ​កំពង់ស្ពឺ

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អ្នកចូលរួម​អបអរ​ពិធី​ចូល​ឆ្នាំ​នៅ​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ថា បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​ពី​ភ្នំពេញ​មក​ចំណាយពេល​មិន​ដល់​២​ម៉ោង​នោះ​ទេ យើង​នឹង​មក​ដល់​មក​ចន្លោះ​បង្គោលគីឡូម៉ែត្រ​៤៥​និង​៤៦ ងាក​ទៅ​ខាងឆ្វេង​ដៃ​នឹង​មាន​ស្លាក​សម្គាល់ថា «​សាលាខេត្ត​កំពង់ស្ពឺ​» ហើយ​បន្តដំណើរ​ចូល​តាម​ផ្លូវ​កៅស៊ូ​ឆ្ក​ង​ស្ពានថ្ម​បន្តិច​នឹង​ដល់​កន្លែង​ដែល​ខាង​រដ្ឋបាល​ខេត្ត​ប្រារព្ធ​ពិធី​ស​ង្ក្រា​ន​កំពង់ស្ពឺ​នៅ​ជិត​សួនច្បារ​សាល​ខេត្ត ដែល​បាន​រៀបចំ​យ៉ាង​ល្អ​ប្រណីត​ទទួល​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​ភ្នំពេញ​ដែល​មាន​បំណង​មក​ចូលរួម​ពិធី​ស​ង្ក្រា​ន​នៅ​កំពង់ស្ពឺ​នេះ​ដែរ​។…

ខេត្តកំពង់ស្ពឺ ៖ អ្នកចូលរួម​អបអរ​ពិធី​ចូល​ឆ្នាំ​នៅ​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ថា បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​ពី​ភ្នំពេញ​មក​ចំណាយពេល​មិន​ដល់​២​ម៉ោង​នោះ​ទេ យើង​នឹង​មក​ដល់​មក​ចន្លោះ​បង្គោលគីឡូម៉ែត្រ​៤៥​និង​៤៦ ងាក​ទៅ​ខាងឆ្វេង​ដៃ​នឹង​មាន​ស្លាក​សម្គាល់ថា «​សាលាខេត្ត​កំពង់ស្ពឺ​» ហើយ​បន្តដំណើរ​ចូល​តាម​ផ្លូវ​កៅស៊ូ​ឆ្ក​ង​ស្ពានថ្ម​បន្តិច​នឹង​ដល់​កន្លែង​ដែល​ខាង​រដ្ឋបាល​ខេត្ត​ប្រារព្ធ​ពិធី​ស​ង្ក្រា​ន​កំពង់ស្ពឺ​នៅ​ជិត​សួនច្បារ​សាល​ខេត្ត ដែល​បាន​រៀបចំ​យ៉ាង​ល្អ​ប្រណីត​ទទួល​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​ភ្នំពេញ​ដែល​មាន​បំណង​មក​ចូលរួម​ពិធី​ស​ង្ក្រា​ន​នៅ​កំពង់ស្ពឺ​នេះ​ដែរ​។

អំឡុង​ពេល​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​បាន​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ មេ​សា ឆ្នាំ​២០១៨ នៅ​សួនច្បារ​សម្ដេច​សង្ឃរាជ ជួន ណាត ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​នៅ​ថៃ្ង​ចុង​ក្រោយ ដែល​ប្រជាពលរដ្ឋ​យើង​យល់​ថា​ជា ថ្ងៃ​ឆ្លង ឬ​ឡើង​ស័ក្តិ​នោះ ក៏​មាន​វត្ដមាន​ពី​សំណាក់​ឯកឧត្ដម ក្រុមប្រឹក្សា​ខេត្ត អភិបាលខេត្ដ អញ្ជើញ​​ចូលរួម​ពិធី​តាម​ទំនៀម​នោះ គឺ​ពិធី​ស្រង់​ព្រះ​ផង​ដែរ​។ ក្នុង​នោះ​ផង​ដែរ មាន​កិច្ច​ការពារ​ពី​គ្រប់​កងកម្លាំង​ចំណុះ ពិសេស​កងកម្លាំង​នគរបាល​ខេត្ដកំពង់ស្ពឺ​ការពារ​រក្សា​សន្តិសុខ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។

លោកស្រី ហុង ពៅពិសី មក​ពី​ក្រុងភ្នំពេញ​បាន​ប្រាប់​ថា លោកស្រី និង​ក្រុម​គ្រួសារ​មិន​បាន​ទៅ​កំសាន្ត​នៅឯណា ក្រៅពី​មក​ចូលរួម​ពិធី​សង្ក្រាន្ត​នៅ​កំពង់ស្ពឺ​នេះ​ទេ រយៈពេល​៣​ថ្ងៃ​ឃើញ​ថា ទាំង​សន្តិសុខ ក៏​ដូច​ជា​ការ​រៀបចំ​សណ្តាប់ធ្នាប់ គឺ​មាន​របៀបរៀបរយ​ល្អ​។ ជាង​នេះ​ទៀត​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​មានការ​រៀបចំ ល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេង​ៗ​ដូច​ជា ទាញព្រ័ត្រ បោះ​អ​ង្គុ​ញ វាយក្អម ចោល​ឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើម​ស្លឹកឈើ ខាំ​ប៉ិ​គក់ ពាំ​ពងមាន់ អូស​ធៀង​ស្លា និង​មានការ​ប្រគុំ​តន្ត្រីសម័យ បុរាណ​ផង​ដែរ​។

លោកស្រី​បន្ត​ថា សុំ​ឱ្យ​ឆ្នាំ​ក្រោយ​ៗ​ទៀត​ខាង​សាលាខេត្ត​រៀបចំ​ពិធី​នេះ​ដូច​ឆ្នាំ​នេះ​អ៊ីចឹង ព្រោះថា ខេត្ត​មួយ​នេះ​ពី​មុន​ៗ​មក​មិន​ដែល​មាន​ពិធី​សប្បាយ​បែប​នេះ​ទេ ម្យ៉ាងទៀត​ខេត្ត​មួយ​នេះ​ក៏​នៅ​មាន​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​ដូច​ជា អំពែ​ភ្នំ រមណីយដ្ឋាន​បុរាណវិទ្យា​ចាស់ រមណីយដ្ឋាន​ទឹកធ្លាក់​ជ្រាវ នៅ​ស្រុក​ថ្ពង ដែល​សុទ្ធ​សឹង​ជា​តំបន់​ទេសចរណ៍ មាន​ដើម​ស្រល់​លើ​ភ្នំ​គិរី​រម្យ ទឹកធ្លាក់​ចំបក់​តេ ទឹក​ពុះ​ស្រុក​ឱ​រ៉ា​ល់ និង​រមណីយដ្ឋាន​ភ្នំ​ព្រះ​ជា​ដើម​៘ ហើយ​លោកស្រី និង​ក្រុម​គ្រួ​សារបាន​មក​លេង​កំសាន្ត​៣​ថ្ងៃ​ពេញ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ