ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​យ៉ុ​ង​ពន្លះ​រថយន្ដ​ដឹក​ប្រេង​លើ​ផ្លូវជាតិ​រង​របួសធ្ងន់​ស្រាល​ជា​ច្រើន

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៦​នាក់​រង​របួសធ្ងន់​-​ស្រាល​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​សាំ​យ៉ុ​ង​បើក​បុក​រថយន្ត​ដឹក​សាំង​ដែល​ចត​ចោល​លើ​ផ្លូវជាតិ​លេខ​៤ ចំ​ពីក្រោយ​ពេញទំហឹង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​នៅ​ម៉ោង​៥​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​១៧ មេ​សា ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គ​.​ម ៩៥-៩៦…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៦​នាក់​រង​របួសធ្ងន់​-​ស្រាល​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​សាំ​យ៉ុ​ង​បើក​បុក​រថយន្ត​ដឹក​សាំង​ដែល​ចត​ចោល​លើ​ផ្លូវជាតិ​លេខ​៤ ចំ​ពីក្រោយ​ពេញទំហឹង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​នៅ​ម៉ោង​៥​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​១៧ មេ​សា ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គ​.​ម ៩៥-៩៦ ស្ថិត​ក្នុងភូមិ​ចំការ​ចេក ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច​។

រថយន្ត​បង្ក​ខាងលើ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2R-3943 បើកបរ​ដោយ​ឈ្មោះ​ចេ​ង សង់​ហាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​៣៣ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ចំណែក​រថយន្ត​ដឹក​សាំង​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5107 អ្នកបើកបរ​គេចខ្លួន​បាត់ ។

តាម​ការ​បំភ្លឺ​របស់​សាក្សី​ថា មុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹក​សាំង​ត្រូវ​បាន​តៃកុង​ចត​ចោល​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ដោយ​មិន​ដាក់​សញ្ញា​សំគាល់ អ្វី​នៅ​ខាង​មុខ ឬ​ក្រោយ​រថយន្ដ​នោះ​ទេ​។ ក្រោយមក​ស្រាប់តែ​មាន​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បើក​ដោយ​បុរស​ខាងលើ​ក្នុង​ទិស​ដៅ​ស្របគ្នា បាន​បុក​រថយន្ត​ដឹក​សាំង​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​​ឱ្យ​ខូចខាត និង​រង​របួស​ប្រុស​ស្រី​៦​នាក់​។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា នៅ​ក្នុង​រថយន្ត​សាំ​យ៉ុ​ង​នោះ គឺ​មាន​មនុស្ស​ជិះ​សរុប​៩​នាក់ ស្រី​៤​នាក់ ។ ក្រោយ​កើតហេតុ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ធ្ងន់ ហើយ​មនុស្ស​របួស​៦​នាក់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ​តែ​ម្តង​។ ចំពោះ​រថយន្ដ​ទាំង​ពី​គ្រឿង​ត្រូវ​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច និង​បញ្ជូន​សំណុំរឿង​ទៅ​កាន់កា​រិ​យា​ចរា​ចរណ៍​​ខេត្ដកំពង់ស្ពឺ ដើម្បី​ចាត់ការ​នីតិវិធី​បន្ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ