ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​ចោមរោម (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចោមរោម​មើល​បុរស​ជា​ជនអនាថា​ម្នាក់ ដែល​ដេក​ដួល​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​សភាព​ញ័រ​ទ​ទ្រី​ត ងើប​អង្គុយ​មិនកើត ដើរ​ក៏​មិន​រួច ចំណែក​ដងខ្លួន​ពោរពេញ​ដោយ​ស្នាម​របួស​។ បុរស​អនាថា​ម្នាក់​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ម៉ូតូ​កង់​៣​មួយ​គ្រឿង ដឹក​យក​មក​ទំលាក់​​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវត្រង់​ចំណុច​មុខ​ដេប៉ូ​លក់​ខ្សាច់​មួយ​កន្លែង…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចោមរោម​មើល​បុរស​ជា​ជនអនាថា​ម្នាក់ ដែល​ដេក​ដួល​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​សភាព​ញ័រ​ទ​ទ្រី​ត ងើប​អង្គុយ​មិនកើត ដើរ​ក៏​មិន​រួច ចំណែក​ដងខ្លួន​ពោរពេញ​ដោយ​ស្នាម​របួស​។

បុរស​អនាថា​ម្នាក់​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ម៉ូតូ​កង់​៣​មួយ​គ្រឿង ដឹក​យក​មក​ទំលាក់​​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវត្រង់​ចំណុច​មុខ​ដេប៉ូ​លក់​ខ្សាច់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៥ មេ​សា ដែល​​ជា​ថ្ងៃ​ចូល​ឆ្នាំ​ទី​២ តែ​ពី​ដំបូង​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍​ទេ រហូត​ដល់​ព្រឹកស្អែក​ឡើង​​ថ្ងៃ​ទី​១៦ មេ​សា ដោយ​ឃើញ​បុរស​រូប​នេះ​នៅ​ដេក​ស្តូកស្តឹង​មិន​ទៅ​ណា​សោះ ទើប​ធ្វើ​ឱ្យ​អ្នកស្រុក​ងឿងឆ្ងល់ ហើយ​នាំ​គ្នា​ចោមរោម​មើល និង​រាយការណ៍​មក​អ្នក​យក​ព័ត៌​មាន​​កោះសន្តិភាព​ឱ្យ​ជួយ ទាក់ទង​ហៅ​សមត្ថកិច្ច និង​ឡានពេទ្យ​។

បុរស​អនាថា​ម្នាក់​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​អ្វី​នោះ​ទេ នៅ​លើ​ដងខ្លួន​ឃើញ​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង ហើយ​ពេល​សួរនាំ​ក៏​ឆ្លើយ​មិនដឹង​រឿង ហាក់ដូចជា​វង្វេងវង្វាន់​ស្មារតី ទើប​ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា បុរស​រូប​នេះ​ទំនងជា​មាន​ជំងឺ​ប្រ​គ្រៀវ​កាច់ ឯ​ស្នាម​របួស​នៅ​លើ​ដងខ្លួន​ទំនងជា​ជួប​គ្រោះថ្នាក់​អ្វីមួយ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយមក​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពាម​រក៍ ដឹក​យក​បុរស​អនាថា​រូប​នេះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មេ​សា​ហើយ​បច្ចុប្បន្ន​បុរស​រូប​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ហើយ​ក៏​ជូន​ជា​ដំណឹង​ដល់​សាច់ញាតិ និង​ក្រុម​គ្រួសារ​បុរស​ខាង​លើ សូម​ទៅ​ទទួលយក​បុរស​រូប​នេះ​វិញ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ