ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ឆ្លាម​ដ៏​ចម្លែក​ត្រូវ​បាន​គេ​រក​ឃើញ

6 ឆ្នាំ មុន

ស្ថិត​ក្នុង​ករណី​មួយ​ដែល​អ្នក​តែងតែ​ស្រមៃ​នឹក​ក្នុង​ចិត្ត​ថា ​ក្នុង​បាតសមុទ្រ​ដ៏​ជ្រៅ​គួរ​ឱ្យ​ខ្លាច និង​អស្ចារ្យ​ប៉ុនណា​នោះ នេះ​ហើយ​គឺជា​ត្រី​ឆ្លាម​ដ៏​ចម្លែក​មួយ​ប្រភេទ​ដែល​គេ​រក​ឃើញ ហើយ​វា​មានឈ្មោះ​ថា Sofa Shark​។ នេះ​គឺជា​ប្រភេទ​ត្រី​ដ៏​កម្រ​បំផុត​ដែល​ស្គាល់​ថា False Catshark…

ស្ថិត​ក្នុង​ករណី​មួយ​ដែល​អ្នក​តែងតែ​ស្រមៃ​នឹក​ក្នុង​ចិត្ត​ថា ​ក្នុង​បាតសមុទ្រ​ដ៏​ជ្រៅ​គួរ​ឱ្យ​ខ្លាច និង​អស្ចារ្យ​ប៉ុនណា​នោះ នេះ​ហើយ​គឺជា​ត្រី​ឆ្លាម​ដ៏​ចម្លែក​មួយ​ប្រភេទ​ដែល​គេ​រក​ឃើញ ហើយ​វា​មានឈ្មោះ​ថា Sofa Shark​។

នេះ​គឺជា​ប្រភេទ​ត្រី​ដ៏​កម្រ​បំផុត​ដែល​ស្គាល់​ថា False Catshark និង​ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​មក​ពី​កម្ម​វី​ធី Scottish Shark Tagging រក​ឃើញ នៅ​ក្បែរ​កោះ​ជា​ច្រើន​នៃ​តំបន់ Barra និង St Kilda​។ វា​ក៏​ជា​ត្រី​ឆ្លាម​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឱ្យ​ថា​ជា​សត្វ​ដែល​មាន​រូបរាង​អាក្រក់​បំផុត​ក្នុង​លោក​ដែរ​។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ត្រី​ឆ្លាម Sofa Shark ដែល​ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​មួយ​ទសវត្សរ៍​មុន​។

អ្នកជំនាញ​ខាង​ជីវវិទ្យា Francis Neat និយាយ​ថា «វា​ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ណាស់​នៅ​ពេល​ត្រី​នេះ ​ត្រូវ​បាន​ដាក់​លើ​ទូក​របស់​យើង​។ ដូច្នេះ​ហើយ​ទើប​យើង​ប្រញាប់​វាស់​​ប្រវែង​​របស់​វា និង​ថ្លឹង​ទម្ងន់​មុន​ពេល​បញ្ជូន​វា​ទៅ​ក្នុង​ទឹក​វិញ​។ យើង​មិន​ដែល​ឃើញ​វា​សោះឡើយ​អស់​រយៈពេល​ដប់​ឆ្នាំ​កន្លង​មកនេះ​។ វា​មិនមែន​ជា​សត្វ​មាន​តែ​មួយ​ទេ​សម្រាប់​​ប្រទេស​ស្កុ​ត​ឡេ​ន ប៉ុន្តែ​វា​ពិតជា​រឿង​មួយ​គួរ​ឱ្យ​ចាប់អារម្មណ៍ ដោយសារ​តែ​ភាព​ធំ និង​រូបរាង​របស់​វា​តែ​ម្តង​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា ត្រី​ឆ្លាម​ប្រភេទ​នេះ ​ជា​សត្វ​ឈ្មោល ហើយ​មាន​ទម្ងន់​៦០​គីឡូ​ក្រាម ប៉ុន្តែ​ពេល​ខ្លះ​វា​អាច​លូតលាស់​រហូត​ដល់​៣​ម៉ែត្រ និង​មាន​ទម្ងន់​១២៥​គីឡូក្រាម​ឯណោះ​៕

ដកស្រង់​ចេញពីគេហ​ទំព័រ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ