ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជើង​ខ្លាំង​បើកឡាន​ទំនើប​ចូល​ដុត​រោងចក្រ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រពន្ធ​ម្ចាស់​រោងចក្រ ប្រាយ​វ៉េរ ផលិត​ឈើ​កៅស៊ូ ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធ​ម្ចាស់​ក្រុមហ៊ុន ឈ្មោះ កែវ រត​នះ…

ខេត្តកណ្តាល ៖ ប្រពន្ធ​ម្ចាស់​រោងចក្រ ប្រាយ​វ៉េរ ផលិត​ឈើ​កៅស៊ូ ដែល​គេ​ស្គាល់​ថា ជា​ប្រពន្ធ​ម្ចាស់​ក្រុមហ៊ុន ឈ្មោះ កែវ រត​នះ ហៅ​ចែ​ហ្គិ​ច ភេទ​ស្រី បាន​បើករថយន្ត​ម៉ាក​៥៧០ ស៊េរី​២០១៧ ពាក់​ស្លាក​លេខ ខម ៦៧៦២ មក​ចូល​ដុត​ក្នុង​ទីតាំង​រោងចក្រ​កៅស៊ូ​របស់​ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ថែម​ទាំង​ហាមឃាត់​មិន​ឱ្យ​គេ​ចូល​ពន្លត់​ទៀត តែ​ត្រូវ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ជួយ​ពន្លត់​ទាន់​ពេលវេលា ។ ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ មេ​សា នេះ វេលា​ម៉ោង​១០​ព្រឹក នៅ​ក្នុង​រោងចក្រ ប្រាយ​វ៉េរ ផលិត​ឈើ​កៅស៊ូ ស្ថិត​ក្នុងភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ។

លោក​វរសេនីយ៍ មាន សំណាង អធិការ​ស្រុក​អង្គស្នួល​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើត​ហេតុ​​លោក​ទទួល​ដំណឹង​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​បាន​កើតឡើង លោក​ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​អន្តរាគមន៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចេញ​ប្រតិបត្ដិការ ជួយ​ពន្លត់ភ្លើង​ឆេះ​នៅ​ចំណុច​ខាងលើ​នេះ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យរ​បស់ទ័ព​ឆ័​ត្រ​យោង​៩១១ អស់ ២​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​៦​ឡាន​ទៀត ទើបបាន​រលត់​ជា​ស្ថាពរ ។

លោក​អធិការ​បន្ថែម​ទៀត​ថា តាម​សាក្សី​បំភ្លឺ​ម្នាក់​ឈ្មោះ ឃឿ​ន ធឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កម្មករ​បានឃើញ​រថយន្ត​មួយ​គ្រឿង​មាន​គ្នា​៤​ទៅ​៥​នាក់​ចូល​ទៅ​ដុត​ឈើ ហើយ​​បាន​គំរាម​មិន​ឱ្យ​ចូល​ពន្លត់ភ្លើង​កំពុង​ឆេះ​នោះ​ទេ ដោយ​ប្រពន្ធ​ម្ចាស់​ក្រុមហ៊ុន​ដែល​​បើកបរ​រថយន្ត​ស៊េរី​ទំនើប​នោះ​ជា​អ្នក​ដុត ។ បន្ទាប់​ពី​ស្ត្រី​រូប​នោះ បើកឡាន​ទំនើប​មក​ដុត​ហើយ បាន​បើកឡាន​ជិះ​ចេញ​ទៅ​បាត់​។ មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច​បាន​សហការ​គ្នា​ឃាត់ខ្លួន​ស្ត្រី​រូប​នោះ​បាន​នៅ​រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន​ស្ត្រី​រូប​នោះ​កំពុង​សួរនាំ​នៅ​បញ្ជា​រកា​ដ្ឋា​នក​ង​រាជ​អា​ជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ