ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ចម្លែក Stone Man Syndrome!

6 ឆ្នាំ មុន

នេះ​គឺជា​ប្រភេទ​ជំងឺ​ចម្លែក​ម្យ៉ាង ដែល​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ក្នុង​ភាសា​បច្ចេកទេស​ថា Fibrodysplasia Ossificans Progressiva ឬ បុរស​ថ្ម ( Stone Man…

នេះ​គឺជា​ប្រភេទ​ជំងឺ​ចម្លែក​ម្យ៉ាង ដែល​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ក្នុង​ភាសា​បច្ចេកទេស​ថា Fibrodysplasia Ossificans Progressiva ឬ បុរស​ថ្ម ( Stone Man Syndrome) ។ វា​គឺជា​ជំងឺ​មួយ ដែល​កើតឡើង​យ៉ាង​កម្រ​បំផុត គឺ​ត្រឹមតែ​១​នាក់​ក្នុង​ចំណោម​មនុស្ស ២​លាន​នាក់ ហើយ​វា​បង្ក​អោយ​មាន​ភាព​ឈឺចាប់​ជា​ខ្លាំង ដែល​បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ដងខ្លួន បើ​ទោះជា​អ្នកជំងឺ​ធ្វើការ​កម្រើកខ្លួន​ធម្មតា​ក៏​ដោយ​។

នេះ​គឺជា​ស្ថានភាព​វេជ្ជសាស្ត្រ​របស់​ហ្សែ​ន ដែល​កើតឡើង​ដោយសារ​តែ​ការ​កើត​នៃ​ឆ្អឹង នៅ​ក្នុង​សរ​សៃ tendon , ​សាច់ដុំ ,​ សរ​សៃ​ចំណង និង​ជាលិកា​សន្ធាន​ដទៃ​ទៀត​។ លើស​ពី​នេះ​ទៀត វា​បាន​ធ្វើ​អោយ​សន្លាក់​ទាំងអស់​ជាប់ជំពាក់​គ្នា ដែល​មិន​អាច​អោយ​អ្នកជំងឺ​ធ្វើ​ចលនា​បាន​។

នេះ​គឺជា​ស្ថានភាព​ជំងឺ​មួយ ដែល​មិន​អាច​ព្យាបាល​បាន ដោយ​យើង​មិន​មានការ​វះកាត់​ណាមួយ ឬ​ការ​ផ្តល់​ឱសថ​ដែល​អាច​អោយ​ស្ថានភាព​ជំងឺ​នេះ​ជា​សះស្បើយ​បាន​ឡើយ​៕

ដក​ស្រង់​ចេញពីគេហ​ទំព័រ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ