ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​វត្ត​ភ្នំ និង​សភាពការណ៍​ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​២​ថ្ងៃនេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ព្រឹត្តិការណ៍​មហាសង្ក្រាន្ត​វត្ត​ភ្នំ​នៅ​រាជធានី​ភ្នំពេញ រយៈពេល​០២​ថ្ងៃ​កន្លង​មកនេះ មានការ​ចូលរួម​ពី​មហាជន​យ៉ាង​ច្រើន​​កុះករ គឺ​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ជា​ពិសេស​ជនបរទេស​ដែល​បាន​ចូលរួម​កម្សាន្ត​ប្រកបដោយ​ភាព​សប្បាយ​រីករាយ និង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សំគាល់​ឡើយ។…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ព្រឹត្តិការណ៍​មហាសង្ក្រាន្ត​វត្ត​ភ្នំ​នៅ​រាជធានី​ភ្នំពេញ រយៈពេល​០២​ថ្ងៃ​កន្លង​មកនេះ មានការ​ចូលរួម​ពី​មហាជន​យ៉ាង​ច្រើន​​កុះករ គឺ​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ជា​ពិសេស​ជនបរទេស​ដែល​បាន​ចូលរួម​កម្សាន្ត​ប្រកបដោយ​ភាព​សប្បាយ​រីករាយ និង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សំគាល់​ឡើយ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្រាប់​មហា​សង្ក្រាន្ត​វត្ត​ភ្នំ​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ មាន​មហាជន​ចូលរួម​កម្សាន្ត​សប្បាយ​មាន​ការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប្រកបដោយ​ស្នាមញញឹម និង​សំរែក​សើច​ក្អាកក្អាយ របស់​ពុក​ម៉ែ ពូ​មីង បងប្អូន បាន​ធ្វើ​ឱ្យ​វត្ត​ភ្នំ​មាន​មោទនភាព​យ៉ាង​ខ្លាំង ឯ​ក្រុមការងារ​រៀប​ចំ​ក៏​បាត់​អស់​នូវ​ភាព​នឿយហត់ ព្រមទាំង​ទទួល​បាន​មក​វិញ​នូវ​កំលាំងចិត្ត​ដែល​ពិបាក​នឹង​ពណ៌នា ។

លោក​បាន​បន្ត​ថា សង្ក្រាន្ត​វត្ត​ភ្នំ​រយៈពេល​០២​ថ្ងៃ​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ឆ្នាំ​នេះ មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​យុវជន យុវនារី និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ចន្លោះ​ពី​២​ម៉ឺន​ទៅ​២៥.០០០​នាក់ គឺ​ថ្ងៃ​ទី​១ មាន​ប្រមាណ​១​ម៉ឺន​នាក់ និង​ថ្ងៃ​ទី​២​មាន​ប្រមាណ​ពី​១២.០០០​នាក់ ទៅ​១៥.០០០​នាក់ ហើយ​សង្ឃឹមថា ថ្ងៃ​ទី​៣​នេះ នឹង​មាន​ការ​កើនឡើង ដែល​នេះ​ជា​លទ្ធផល​ដ៏​ល្អ​មួយទៀត ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​នេះ​ឡើង ដើម្បី​បម្រើ និង​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​យើង ។

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា សម្រាប់​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ សភាព​ការណ៍​​ទូទៅ​នៅ​រាជធានី​ភ្នំពេញ មាន​ស្ថាន​ភាពល្អ​ប្រសើរ ជា​ពិសេស​ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ដូច​ជា អំពើ​លួច​ឆក់​ប្លន់ និង​លូក​ហោប៉ៅ​យក​លុយ ហាក់​មិន​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដោយ​ភាព​សប្បាយ​រីករាយ ក្នុង​នោះ​ក៏​មាន​ជនបរទេស​ផង​ដែរ គឺ​មិន​ដូច​ការ​ចោទប្រកាន់​ពី​ប្រភព​ព័ត៌មាន​ខាងក្រៅ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ