ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ភ្លូកទឹកភ្លូកដី​រាប់​ម៉ឺន​នាក់​នាំ​គ្នា​ទៅ​សង្ក្រាន្ត​ស្វាយ​រៀង​សប្បាយ​មែនទែន (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ពិតជា​សប្បាយ​ណាស់​នៅ​ខេត្តស្វាយរៀង មិន​ថា ក្មេង ចាស់ ឬ​ប្រុស ស្រី នាំ​គ្នា​មក​ភ្លូកទឹកភ្លូកដី​រាប់​ម៉ឺន​នាក់​មក​លេង​សង្ក្រាន្ត​ស្វាយ​រៀង កាលពី​នៅ​ថ្ងៃ​ទី​១៥…

ខេត្តស្វាយរៀង ៖ ពិតជា​សប្បាយ​ណាស់​នៅ​ខេត្តស្វាយរៀង មិន​ថា ក្មេង ចាស់ ឬ​ប្រុស ស្រី នាំ​គ្នា​មក​ភ្លូកទឹកភ្លូកដី​រាប់​ម៉ឺន​នាក់​មក​លេង​សង្ក្រាន្ត​ស្វាយ​រៀង កាលពី​នៅ​ថ្ងៃ​ទី​១៥ មេ​សា ២០១៨ ជា​ថ្ងៃ​ទី​២ នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​យើង​នេះ ដោយ​មាន​ទាំង​ក្រុម​យុវជន​ចូល​លេងល្បែង​ប្រជា​ប្រី​យ៍​ទៀត​ផង ដូច​ជា​ទាញ​ព្រាត់​នៅ​លើ​ទឹកសាប៊ូ រាំ​លេង​កម្សាន្ត​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ ហើយ​មាន​រថយន្ត​បាញ់​ទឹក​ធ្វើ​ទឹកភ្លៀង ដើម្បី​ឲ្យ​ត្រជាក់ ។​ល​។​នឹង​។​ល​។

នៅ​មិន​ទាន់​អស់​ទេ​ណា៎ គឺ​មាន​ទាំង​ក្មេង ចាស់ ប្រុស ស្រី​បាន​នាំ​គ្នា​កាន់​កាំភ្លើង​បាញ់​ទឹក​ស្ទើរ​គ្រប់​ដៃ មក​បាញ់​ទឹក​ដាក់​គ្នា​យ៉ាង​សប្បាយ​អឺងកង ពិតជា​សប្បាយ​មែនទែន​។

ហើយ​​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី​២​នេះ មាន​មនុស្ស​ចូល​មក​លេង​សង្ក្រាន្ត​ស្វាយ​រៀង​ច្រើន​ជាង​ថ្ងៃ​ទី​១​ដប់​ដង​ឯណោះ និង​ច្រើន​ជាង​មុន គឺ​ឆ្នាំ​២០១៧​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ