ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​អាការ​​មហារីក​ក្រពះ និង​ដំបៅ​ក្រពះ​ខុស​គ្នា​ដូច​ម្តេច?

6 ឆ្នាំ មុន

ជំងឺមហារីក​ក្រពះ​ភាគច្រើន​បំផុត​ គឺជា​ប្រភេទ Adenocarcinoma ដែល​កើតឡើង​ចេញ​ពី​​កោសិកា​ក្នុង​បំផុត​នៃ​ភ្នាស​ក្រពះ​។ ចំណែក​ឯ​ដំបៅ​ក្រពះ​វិញ​ជា​ដំបៅ​បើកមុខ ដែល​ស្ថិត​នៅ​ផ្លូវ​រំលាយ​អាហារ​ខាងលើ​។ វា​មាន​ពីរ​ប្រភេទ​ គឺដំបៅ​ក្នុង​ក្រពះ និង​ដំបៅ​ក្នុង​ពោះវៀន​តូន​។ ពេល​ខ្លះ…

ជំងឺមហារីក​ក្រពះ​ភាគច្រើន​បំផុត​ គឺជា​ប្រភេទ Adenocarcinoma ដែល​កើតឡើង​ចេញ​ពី​​កោសិកា​ក្នុង​បំផុត​នៃ​ភ្នាស​ក្រពះ​។ ចំណែក​ឯ​ដំបៅ​ក្រពះ​វិញ​ជា​ដំបៅ​បើកមុខ ដែល​ស្ថិត​នៅ​ផ្លូវ​រំលាយ​អាហារ​ខាងលើ​។ វា​មាន​ពីរ​ប្រភេទ​ គឺដំបៅ​ក្នុង​ក្រពះ និង​ដំបៅ​ក្នុង​ពោះវៀន​តូន​។

ពេល​ខ្លះ ជំងឺមហារីក​ក្រពះ ឬ​ដំបៅ​ក្រពះ​ពោះវៀន​ក៏​មិន​មាន​រោគ​សញ្ញា​ដែរ ហើយ​បើសិនជា​មាន​វា​ប្រហែលជា​មានការ​ចង្អោ និង​លែង​​ឃ្លាន​អាហារ​ដោយ​មិន​មាន​ហេតុ​ផល​ច្បាស់លាស់​ទេ​។

សញ្ញា​ស្រ​ដៀង​គ្នា​ផ្សេង​ៗ​ទៀត​នៃ​ជំងឺ​ដំបៅ​ក្រពះ និង​មហារីក​ក្រពះ​ គឺ​ស្រក​ទម្ងន់ និង​កង្វះ​គ្រាប់​ឈាម​។ រោគ​សញ្ញា​នៃ​ជំងឺ​កង្វះ​គ្រាប់​ឈាមមាន​ដូច​ជា ​៖
• ខ្សោយ
• អស់កម្លាំង
• បេះដូង​ដើរ​ញ៉ាប់
• ស្បែក​ស្លេកស្លាំង

សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ក្រពះ​ដែល​ខុស​គ្នា​ពី​ដំបៅ​ក្រពះ​មាន​ដូច​ជា ​៖
• មិន​ស្រួល​ក្នុង​ពោះ​ផ្នែក​ខាងលើ​តិចតួច
• ពិបាក​លេប​អាហារ​ដោយសារ​តែ​មាន​ដុំ​សាច់
• មាន​អារម្មណ៍​ថា​ណែន​ៗ​ក្រោយ​ពី​ញ៉ាំ​អាហារ​តិចតួច​ទៅ​ជាមួយ

រោគ​សញ្ញា​នៃ​មហារីក​ក្រពះ​យឺត​ពេល​ដែល​មាន​លក្ខណៈ​ខុស​គ្នា​នឹង​ដំបៅ​ក្រពះ​ពោះ​វៀន​មាន​ដូច​ជា​៖
• អស់កម្លាំង
• ចង្អោ និង​ក្អួត​ធ្ងន់ធ្ងរ
• ស្រក​ទម្ងន់
• កង្វះ​គ្រាប់​ឈាម
• ក្អួត​ឈាម ឬ​មាន​កំណក​ខ្មៅ​ៗ​ចេញ​តាម​កំអួត​ដែល​មើលទៅ​ដូច​កាក​កាហ្វេ ឬ​លាមក​ខ្មៅ​ដោយសារ​តែ​ការ​ហូរ​ឈាម​។

សញ្ញា​ភ្លាម​ៗ​ដំបូង​នៃ​ដំបៅ​ក្រពះ ​គឺ​ការ​ឈឺចាប់​នៅ​ពោះ​ខាងលើ​ធ្ងន់ធ្ងរ​។ ជា​ធម្មតា ការ​ឈឺពោះ​ប្រភេទ​នេះ​មិនកើត​ឡើង​លើ​ជំងឺមហារីក​ក្រពះ​ឡើយ​។

រោគ​សញ្ញា​ញឹកញាប់​បំផុត​នៃ​ដំបៅ​ក្រពះ​គឺ​ឈឺពោះ និង​ក្អួត​។

ជំងឺមហារីក​ក្រពះ​បង្ក​ឡើង​ដោយ​កត្តា​ប្រឈម​មុខជា​ច្រើន​ដូច​ជា​៖
• ស្ថានភាព​រស់នៅ​ក្រីក្រ
• មនុស្ស​ប្រុស
• អាយុ​ច្រើន
• ជក់បារី
• មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម​ដោយសារ​តែ​កង្វះ​វីតាមីន B12
• របប​អាហារ​កង្វះ​បន្លែ​ និង​ផ្លែ​ឈើ​ស្រស់ តែ​សម្បូរ​ជាតិ​ប្រៃ ឬ​សាច់​មាន​ផ្សែង​ច្រើន
• គ្រួសារ​ធ្លាប់​មាន​ជំងឺមហារីក​ក្រពះ
• មាន​ឈាម​ក្រុម A
• មានការ​បង្ក​រោគ​ដោយ​មេរោគ​ក្នុង​ក្រពះ Helicobacter Pylori រ៉ាំរ៉ៃ

ជំងឺ​ដំបៅ​ក្រពះ ឬ​ពោះវៀន​បង្ក​ឡើង​ដោយ​អ​តុល្យភាព​រវាង​អាស៊ីត​ក្រពះ និង​អង់ស៊ីម Pepsin ដែល​វា​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ផ្លូវ​ក្រពះ​ ពោះ​មិន​អាច​ការពារ​ខ្លួនឯង​ពី​សារធាតុ​ដែល​បង្ក​គ្រោះថ្នាក់​បាន​។ កត្តា​ប្រឈម​មុខ​ដែល​នាំ​ឲ្យ​មាន​អ​តុល្យភាព​រឿង​នេះ​រហូត​ដល់​ដំបៅ​ក្រពះ​បាន​មាន​ដូច​ជា ​៖
• ការ​បង្ក​រោគ​ដោយ​មេរោគ​ក្នុង​ក្រពះ H. Pylori
• ប្រើ​ថ្នាំ​ពពួក Aspirin និង Nonsteroidal Anti-inflammatory Drugs (NSAIDs) ដូច​ជា Ibuprofen (Advil) និង Naproxen (Aleve, Naprosyn)

• គ្រឿង​ស្រវឹង
• ស្ត្រេ​សរាង​កាយ
• ជាតិ​កាហ្វេ​អ៊ី​ន
• ជក់បារី
• ការ​ព្យាបាល​ដោយ​បាញ់​កាំរស្មី
• អាយុ​ច្រើន​ហើយ​មាន​ជំងឺ​ដូច​ជា​រលាក​សន្លាក់
• មាន​ដំបៅ ឬ​ហូរ​ឈាម​ក្នុង​ពោះវៀន

ដំបៅ​ពោះវៀន​មិនមែន​ជា​ជំងឺមហារីក​ទេ​។ ជា​ម្តងម្កាល ដំបៅ​ក្រពះ​អាច​ក្លាយទៅជា​មហារីក​បាន​។

ការ​ក្អួត​ធ្លាក់ឈាម លាមក​ពណ៌​ខ្មៅ ឬ​មាន​ឈាម​ក្នុង​លាមក ក៏​ប្រហែលជា​សញ្ញា​នៃ​មហា​រីក​ក្រពះ និង​ដំបៅ​ក្រពះ​ដែរ​។ បើសិនជា​អ្នកមាន​រោគ​សញ្ញា​ទាំងនេះ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ ដើម្បី​ព្យាបាល​ឲ្យ​បាន​លឿន​បំផុត​៕

ដក​ស្រង់​ចេញពី​គេហ​ទំព័រ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ